We Love Cambodia

test

0 comments


តាមច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ​២០០៥ ទម្រង់​ក្រុមហ៊ុន ត្រូវ​បែង​​ចែក​ជា​សាខា​ធំៗ ពីរ៖
១-ក្រុមហ៊ុន​សហកម្មសិទ្ធិ
  • ​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
  • ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​​មាន​កម្រិត
២-ក្រុមហ៊ុន​មូលធន
  • ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត
  • ​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត
ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ ត្រូវមាន​ម្ចាស់ភាគហ៊ុន​ចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើ​មាន​ម្ចាស់ហ៊ុន​​តែម្នាក់ គឺ​ត្រូវ​បង្កើតជា​សហគ្រាស​ឯកបុគ្គល។

កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ អាច​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។

ដើមទុន​ដែល​យក​មក​ដាក់​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​សាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ក៏បាន។ ​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ដោយ​រយៈពេល​មិន​កំណត់​ក៏បាន។

ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។

ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀត។

ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ។

ក៏ប៉ុន្តែ គុណវិបត្តិ​ធំបំផុត គឺ​នៅត្រង់ថា សមាជិក​ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុសត្រូវ​លើ​បំណុល​ ដោយ​គ្មាន​កម្រិត។ បើ​សិន​ជា​ក្រុមហ៊ុន​រកស៊ី​ខាតបង់ ជំពាក់​បំណុល​គេ​ច្រើន ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង ម្ចាស់​ភាគហ៊ុន​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ត្រូវ​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ។ ម្យ៉ាងទៀត ការ​បង្កើត​ក្រុមហ៊ុន​ប្រភេទនេះ អ្នក​ដែល​ចូលហ៊ុន ចាំបាច់​ត្រូវតែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ខ្លាំង ពីព្រោះ ក្នុងករណី​មាន​បញ្ហា​ជាប់បំណុល បើ​សិន​ជា​មាន​ម្ចាស់ភាគហ៊ុន​ណាមួយ​មិន​ព្រមសង ម្ចាស់ភាគហ៊ុន​មួយទៀត​មាន​កាតព្វកិច្ច​សងបំណុល​ជំនួស។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត ក៏​ត្រូវមាន​ម្ចាស់ហ៊ុន​ចាប់ពី ២នាក់​ឡើងដែរ ហើយ​មាន​ម្ចាស់ហ៊ុន​ពីរប្រភេទ គឺ​ មួយ​ ជា​ម្ចាស់ហ៊ុន ដែល​តាមច្បាប់​ហៅថា “​សហកម្មសិទ្ធិករ​ទូទៅ” និង​​មួយទៀត គឺជា “សហកម្មសិទ្ធិករ​មាន​កម្រិត”។
  • សហកម្មសិទ្ធិករ​ទូទៅ គឺ​ជា​អ្នក​ដាក់ទុន​ចូល​ក្នុងក្រុមហ៊ុនផង និង​ជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង និង​គ្រប់គ្រង​ក្រុមហ៊ុន​ផង ប៉ុន្តែ ត្រូវមាន​ការ​ទទួលខុសត្រូវ​ទៅលើ​បំណុល​របស់​ក្រុមហ៊ុន ដោយ​គ្មាន​កម្រិត (គឺ​ដូច​ជា​ករណី​ម្ចាស់ហ៊ុន​ ក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅដែរ)។
  • សហកម្មសិទ្ធិករ​មាន​កម្រិត ដាក់តែ​ទុនចូល​ទៅក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​មិនមាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុន​ទេ  ប៉ុន្តែ ការទទួលខុសត្រូវ​លើបំណុល​ គឺ​មាន​កម្រិត​ត្រឹមតែ​ដើមទុន ដែល​បាន​​ដាក់ចូល​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្នុងករណី​ក្រុមហ៊ុន​មិន​មាន​លុយ​សងបំណុលគេ ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត មិន​មាន​កាតព្វកិច្ច​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ក៏​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ ដូចជា សហកម្មសិទ្ធិករ​ទូទៅ​ទេ។ ម្យ៉ាងទៀត ​ដើមទុន​ដែល​សហកម្មសិទ្ធិករ​មាន​កម្រិត​​អាច​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​បាន គឺ​អាច​ត្រឹមតែ​ជា​លុយ ឬទ្រព្យសម្បត្តិ​ប៉ុណ្ណោះ មិនអាច​ដាក់​ដើមទុន​ជា​ចំណេះដឹង ដូច​សហកម្មសិទ្ធិករ​ទូទៅទេ។
និយាយ​ជារួម ក្រុមហ៊ុន​សហកម្មសិទ្ធិមាន​កម្រិត គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ដែរ គ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដាក់ទុន​ចូលរកស៊ី ក្នុង​ឋានៈ​ជា ​សហកម្មសិទ្ធិករ​មាន​កម្រិត។

ប៉ុន្តែ កិច្ចសន្យា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​អាច​មាន​រយៈពេល​កំណត់​យ៉ាងយូរ​បំផុត​​ត្រឹមតែ ៩៩​ឆ្នាំ​ប៉ុណ្ណោះ គ្រាន់តែ​ថា រយៈពេល​នេះ​អាចពន្យារពេលបន្ត​​ជាថាថ្មី​បាន នៅ​ពេល​ផុត ៩៩ឆ្នាំ។

ទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​​នេះ គឺ​វាអាច​ឲ្យ​​មនុស្សម្នាក់ ឬ​មួយ​មួយក្រុម ​ដែល​មាន​ចំណេះដឹង មាន​ជំនាញ ប៉ុន្តែ មិនមាន​ដើមទុន​គ្រប់គ្រាន់ អាច​ទៅសហការគ្នា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មួយក្រុមទៀត ដែល​មិនមាន​ជំនាញ ប៉ុន្តែ មាន​​ដើមទុន ដើម្បី​​បង្កើត​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រួមគ្នា។​ ឬមួយ​ក៏​​​ក្នុងករណី ដែល​បាន​បង្កើត​ជា​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ​រួចហើយ ឃើញថា ការរកស៊ី​ក៏​បាន​កាក់កប អាជីវកម្ម​មាន​សក្តានុពល ហើយ​ចង់​ពង្រីក​​អាជីវកម្ម​នេះ​ថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិក​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ​អាច​​ទៅស្វះស្វែងរក​អ្នក​មាន​ទុន​ឲ្យ​មក​ចូលរួម​​សហការ​គ្នា ហើយ​ប្តូរ​ទម្រង់​ក្រុមហ៊ុន ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​បាន។

ចំពោះ​ម្ចាស់ហ៊ុ​ន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត​ ផលប្រយោជន៍ គឺ​នៅត្រង់ថា នៅពេល​ដែល​មើល​ទៅ​ឃើញ​ថា អាជីវកម្ម​មួយ​​មាន​សក្តានុពល ក្នុងការ​រក​ប្រាក់ចំណេញ គាត់​អាច​ចូលរួម​ជា​ដើមទុន ដោយ​មិន​ចាំបាច់​មាន​ជំនាញ ហើយ​ការ​ទទួលខុសត្រូវ​របស់​គាត់ គឺ​កម្រិត​ត្រឹមតែ​ដើមទុន​ដែល​គាត់​ចូលរួម ដោយ​មិនប៉ះពាល់​ដល់ទ្រព្យ​ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺ​នៅត្រង់ថា ម្ចាស់ហ៊ុន​ដែល​ជា​សហកម្មសិទ្ធិករ​មានកម្រិតនេះ​​មិនមាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុននោះទេ គឺ​​​​ត្រូវ​ពឹង​ទៅលើ​​​​ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​ទូទៅ។

ម្យ៉ាងទៀត ដើមទុន​ដែល​សហកម្មសិទ្ធិ​មាន​កម្រិត​​​ដាក់​ចូល​ទៅក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​នេះ​ហើយ មិន​អាច​ដកចេញ​មកវិញ​បានទេ ប្រសិនបើ​គ្មាន​ការ​ព្រមព្រៀង​​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ពី​ម្ចាស់ហ៊ុន​​ទាំងអស់។ ​ក្នុងករណី​មាន​ការ​ខាតបង់ ក្រុមហ៊ុន​ត្រូវ​ក្ស័យធន ដើមទុន​ និង​ទ្រព្យ​សម្បត្តិ​ទាំងអស់​ត្រូវ​យក​ទៅ​សងបំណុល​គេ​អស់ហើយ ម្ចាស់ហ៊ុន​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត ក៏​មិន​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដើមទុន​របស់ខ្លួន​មកវិញ​បានដែរ។

ក្រុមហ៊ុន​មូលធន 

ក្រុមហ៊ុន​មូលធន មាន​ពីរប្រភេទ គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត។ ក្រុមហ៊ុន​ទាំង​ពីរប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន។ ចំណុច​ខុសគ្នាធំៗ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​អាច​មាន​ម្ចាស់ហ៊ុន​យ៉ាងច្រើន​បំផុត​ត្រឹម ៣០នាក់ ចំណែក​​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​វិញ​​​ មិនមាន​ការ​កំណត់​ចំនួន​ម្ចាស់ហ៊ុន​អតិបរមា​នោះទេ។

គួរបញ្ជាក់ថា បុគ្គល​តែម្នាក់​ក៏​អាច​បង្កើត​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវមាន​កម្រិត​ បានដែរ ប៉ុន្តែ ត្រូវមាន​ឈ្មោះថា “សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត”។

ចំណុចខុសគ្នា​សំខាន់មួយទៀត រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​មហាជន គឺ​នៅត្រង់ថា ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​​អាច​បោះមូលបត្រ​លក់​​ជាសាធារណៈ​បាន ចំណែក​ក្រុមហ៊ុន​​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិតវិញ ​មិនអាច​ធ្វើ​បានទេ។

បើនិយាយ​ពី​លក្ខណៈ​រួមវិញ ក្រុមហ៊ុន​មូលធន (ទោះជា​ក្រុមហ៊ុន​ឯកជន​ក៏ដោយ ឬ​ជា​ក្រុមហ៊ុន​មហាជនក៏ដោយ) ដើម្បី​អាច​បង្កើត​ឡើង​បាន ត្រូវតែ​មាន​មូលធន​យ៉ាងតិច​បំផុត ៤លាន​រៀល (ប្រហែល​ជា ១ពាន់​ដុល្លារ​អាមេរិក)។

ក្រុមហ៊ុន​មូលធន​អាច​ដំណើរការ​បាន​ជានិរន្តរ៍ ​ដោយ​គ្មាន​ពេល​កំណត់ បើទោះបីជា​មាន​ម្ចាស់ហ៊ុន​ណា​​​ស្លាប់ ចូលនិវត្តន៍ ឬ​ដក​ខ្លួនចេញ​ក៏ដោយ លើកលែង​តែ​ត្រូវ​រំលាយ​​ក្នុង​ករណី​ក្ស័យធន ឬ​ក្នុង​ករណី​ផ្សេងទៀត ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។

ការទទួលខុសត្រូវ​របស់​ម្ចាស់ហ៊ុន​នីមួយៗ ត្រូវកម្រិត​ត្រឹម​​ចំណែក​ដើមទុន ដែល​បាន​​ចូលហ៊ុន។ ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​ចែកដាច់​ពី​ទ្រព្យ​សម្បត្តិ​បុគ្គល​របស់​ម្ចាស់ហ៊ុន។

ក្រុមហ៊ុន​មូលធន​ជា​ប្រភេទ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្កើត អាជីវកម្ម​ក្នុង​​ទ្រង់ទ្រាយធំ ហើយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ទុនបន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុង​ក្រុមហ៊ុន​មូលធន និង​ការ​ដកទុនចេញមកវិញ ក៏​មានលក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ ការទទួលខុសត្រូវ​​របស់​ម្ចាស់ហ៊ុន​មាន​កម្រិត​ត្រឹម​ដើមទុន ដែល​វិនិយោគ ហើយ​​ទ្រព្យ និង​បំណុល​របស់​ក្រុមហ៊ុន ត្រូវបែងចែកគ្នា​ដាច់ស្រឡះ ពី​ទ្រព្យ និង​បំណុល​របស់​បុគ្គល​ជា​ម្ចាស់ហ៊ុន។

ផលវិបាកវិញ គឺ​នៅត្រង់ថា ការ​បង្កើត​ក្រុមហ៊ុន​មូលធន ត្រូវមាន​ដើមទុន​យ៉ាងតិច ៤លាន​រៀល​ទើប​អាច​បង្កើតបាន ហើយ​មាន​សំណុំឯកសារ​ច្បាប់​ច្រើន ដែល​ត្រូវ​បំពេញ ដោយសារ​តែ​​នៅពេល​បង្កើត​ ច្បាប់​តម្រូវ​ឲ្យ​​មាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ក្នុងការ​ចេញ​សេចក្តីសម្រេច​ច្បាស់លាស់។ ការរៀបចំ​​សំណុំឯកសារច្បាប់​ទាំងនេះ​ ​ពេលខ្លះ​ចាំបាច់​ត្រូវការរក​​មេធាវី ឬ​អ្នកជំនាញ​ឲ្យ​ជួយ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ចំណាយ​​លុយច្រើន ជាង​ការ​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ។

នៅ​ក្រោយ​ពេល​បង្កើតឡើងហើយ នៅ​ក្នុង​ដំណើរការ​ក្រុមហ៊ុន ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​កាតព្វកិច្ច​ច្រើន​ដែរ ដូចជា ត្រូវមាន​មហាសន្និបាត​ម្ចាស់ហ៊ុន​​ជារៀងរាល់ឆ្នាំ ហើយ​ក្នុង​មហាសន្និបាតនេះ ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​​​ និងត្រូវ​​មាន​របាយការណ៍​សវនករ ដើម្បី​បង្ហាញ​ម្ចាស់ហ៊ុន​៕
ឯកសារផ្សេងដែលពាក់ពន្ធ័

ច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម

0 comments
We Love Cambodia


BUDDHA

0 comments


ព្រះភិក្ខុពនេរចរ គឺជារឿងមួយដ៏អស្ចារ្យ សម្រាប់មនុស្សទូទៅ ដើម្បីអប់រំចិត្ត ព្រមទាំងផ្តល់នូវចំណេះដឹងពិតៗ នឹងរឿងអប់រំ ដើម្បីទទួលបាននូវគំនិតភ្លឺថ្លា នឹងភាពស្រស់ថ្លាក្នុងអារម្មណ៏ ។ រឿងនេះនិយាយអំពីការដើរពនេរចររបស់ព្រះភិក្ខុម្នាក់ ហើយនិងហេតុកាលផ្សេងៗ សូមរីករាយទស្សនាហើយនិងសណ្តាប់នូវវីដីអូខាងលើនេះ! សូមជួយចុះ SUBSCRIBEDហើយនិងLike ខាងលើនេះផង សូមអរគុណទុក្ខជាមនុ


ព្រះភិក្ខុពនេចរ

0 comments

Huang Xiaoming និង Fan Bingbing ឈរ​​លើ​គេ​​​ជា ​តារា​ចិន​ដែល​មាន​ឥទ្ធិពល​ជាង​គេ​​ឆ្នាំ​២០១៥

​ថ្មី​នេះ​ បញ្ជី​ឈ្មោះ​តារា​ចិន​ដែល​​​មាន​ឥទ្ធិពល​​ជាង​១១​នាក់​ក្នុង​ឆ្នាំ​២០១៥​ត្រូវ​បាន​​​បញ្ចេញ​ឲ្យ​ដឹង​ហើយ។ ក្នុង​នោះ​តារា​សម្ដែង Huang Xiaoming លេខ​១ និង Fan Bingbing លេខ ​២។

feat


តាម​គេហទំព័រ Sina បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​តារា​​ដែល​ជា​មិត្តភ័ក្ដិ​នឹងគ្នា​​ជា​យូរ​ឆ្នាំ​នេះ ​​មាន​ភាព​លេចមុខលេចមាត់​ខ្លាំង​ ទាំង​ការងារ​និង​ស្នេហា។ Bingbing តែង​មាន​វត្តមាន​ជា​ញឹកញាប់​តាម​បណ្ដា​ទស្សនាវដ្ដី​និង​រឿង​ធំៗ​មួយ​ចំនួន ខណៈ​ដែល​ក្នុង​ឆ្នាំ​នេះ Xiaoming បាន​ចេញ​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ ទាំង​រឿង​ភាគ​និង​ភាពយន្ត​តាម​រោងកុន។

Deng+Chao+Celebrity+Sightings+Day+Five+67th+68LZ7LxTfVKl
Deng Chao

ចំណែក​លេខ​៣​បាន​ទៅ​តារា​សម្ដែង Deng Chao។ តារា​វ័យ​៣៦​ឆ្នាំ​​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​តាម​រយៈ​​​ ​តារា​ប្រចាំ​ក្នុង​កម្មវិធី Running Man Chinese ខណៈ​ដែល​លេខ​៤​បាន​ទៅ​តារា​សម្ដែង​ Zhao Wei (ត្រចៀកកាំ​) ដែល​កំពុង​ទទួល​ភាព​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​ស្វាមី។

zhao_wei-1680x1050


ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​តារា​ចិន​ដែល​​​មាន​ឥទ្ធិពល​​ជាង​១១​នាក់​ក្នុង​ឆ្នាំ​២០១៥៖

១. Huang Xiaoming
២. Fan Bingbing
៣. Deng Chao
៤. Zhao Wei
៥. Sun Li
៦. Angelababy
៧. Zhao The Son
៨.Andy Lau
៩.Li Yuchun
១០. Li Shen
១១. Wang Feng

Huang Xiaoming និង Fan Bingbing ឈរ​​លើ​គេ​​​ជា ​តារា​ចិន​ដែល​មាន​ឥទ្ធិពល​ជាង​គេ​​ឆ្នាំ​២០១៥

0 comments
បទ​វិភាគ៖ ជំងឺ​៥​មុខ​ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល​នៅ​ក្នុង​សង្គម​ខ្មែរ ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង «ជំងឺ» គឺ​ជា​ប្រភព​នៃ​សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់ ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ដោយ​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ជំងឺ​ដែល​កើត​នៅ​លើ​រាងកាយ គេ​អាច​រក​ថ្នាំ​ព្យាបាល​អោយ​ជា​ស្រាកស្រាន្ត ឬ​បន្ធូរបន្ថយ​ការ​ឈឺ​ចាប់​បាន។ ប៉ុន្តែ​ជំងឺ​សង្គម-​នយោបាយ គឺ​ជា​ជំងឺ​ដ៏​កាច​សហាវ​ដែល​ពិបាក​រក​ពេទ្យហ្ម​ណា​ព្យាបាល​អោយ​សះ​ស្បើយ ហើយ​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ ជំងឺ​ទាំង​នេះ​អាច​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ត្រូវ​រង​ទុក្ខ​វេទនា និង​រហូត​ដល់​បាត់បង់​ជីវិត​ក៏​ថា​បាន។ សង្គម-​នយោបាយ​កម្ពុជា ដែល​ហែកហួរ​ដោយ​សង្គ្រាម​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ប្រាកដ​ណាស់​នៅ​មាន​ជំងឺ​ជា​ច្រើន​ដែល​លាក់​ខ្លួន​មិន​ទាន់​ធ្វើ​រោគវិនិច្ឆ័យ​ដើម្បី​ព្យាបាល ឬ​ក្នុង​មូលហេតុ​មួយ​ទៀត​គឺ ដឹង​ថា​សង្គម​មាន​ជំងឺ តែ​មិន​អើពើ ត្បិត​ស៊ាំ​ទៅ​នឹង​ភាព​ឈឺ​ចាប់​របស់​ជំងឺ​សង្គម​ទាំង​នេះ។ តើ​ជំងឺ​ដ៏​កាច​សាហាវ​អ្វី​ខ្លះ​ដែល​កំពុង​បំផ្លិចបំផ្លាញ​សង្គម​ជាតិ​កម្ពុជា ស្ទើរ​មិន​អោយ​ងើបមុខ​រួច​ដូច​សព្វថ្ងៃ? យ៉ាង​ហោច​ណាស់​នៅ​កម្ពុជា មាន​ជំងឺ​ដ៏​កាច​សាហាវ​យ៉ាង​តិច​ចំនួន ៥ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​បំផ្លិចបំផ្លាញ​សង្គម-​នយោបាយ ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​លូតលាស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន។ ជំងឺ​ទាំង​៥ នោះ​គឺ ជំងឺ​ក្ដិចត្រួយ ជំងឺ​តួឯក ជំងឺ​អាត្មានិយម ជំងឺ​លាប​ពណ៌ និង​ជំងឺ​ងប់ងុល។ ​១. ជំងឺ​ក្ដិចត្រួយ ជំងឺ «ក្ដិចត្រួយ» គឺ​ជា​ជំងឺ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់គំនិត​ជាតិ​សាសន៍​ខ្មែរ មិន​ថា​សម័យ​មុន ឬ​សម័យ​បច្ចុប្បន្ន។ ជំងឺ​នេះ សំដៅ​ទៅ​លើ​ទង្វើ​បំផ្លិចបំផ្លាញ កាច់​បំបាក់ ប៉ែង​ជើង​ផ្ដួល​អ្នក​ដទៃ ដោយសារ​ក្ដី​ច្រណែន​ឈ្នានីស ភាព​លោភលន់ និង​មិន​ចង់​ឃើញ​អ្នក​ដទៃ​ពូកែ​ជាង មាន​អំណាច​ជាង មាន​យសស័ក្ដិ​ខ្ពស់​ជាង​ខ្លួន ឬ​ល្អ​ប្រសើរ​លើស​ខ្លួន និង​ក្រុម​ខ្លួន។ នៅ​ក្នុង​សង្គម-​នយោបាយ​កម្ពុជា គេ​ពិត​ជា​បាន​ដឹង​អំពី «ជំងឺ​ក្ដិចត្រួយ» មាន​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​នៅ​ក្នុង​មន្ទីរ​ក្រសួង​រដ្ឋ ឬ​ស្ថាប័ន​ឯកជន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ស្ថាប័ន ឬ​ប្រទេស​ជាតិ​ងើប​មុខ​ស្ទើរតែ​មិន​រួច។ ជាក់ស្ដែង ក្នុង​ពេល​បច្ចុប្បន្ន អ្នក​ចេះ និង​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ​មួយ​ចំនួន ហាក់​ពិបាក​រស់ ពិបាក​សម្រប​ខ្លួន​ក្នុង​បរិបទ​សង្គម​កើត​ជំងឺ​បែប​នេះ។ ដើម្បី​ឈរ​ជើង​អោយ​នឹង និង​ដើម្បី​សេចក្ដី​សុខ អ្នក​ទាំង​នោះ​ត្រូវ​បង្ខំចិត្ត​ធ្វើ​គ ធ្វើ​ថ្លង់ មិន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង​រង់ចាំ​ឱកាស​មក​ដល់ ដូច​ពំនោល​ដែល​ថា «ក្របី​ពួន​ក្នុង​គុម្ព​ត្រែង សំលៀង​ស្នែង​ត្រៀម​ចូល​ជល់»។ យ៉ាងណាមិញ ឱកាស​អាច​ចូល​ជល់​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុង​សង្គម​ដែល​ចូលចិត្ត​ក្ដិចត្រួយ​នេះ អាច​កើត​ឡើង​បាន ឬ​មិន​បាន​ហាក់​ពិបាក​រំពឹង​ដល់។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​អោយ​អ្នក​មាន​សមត្ថភាព​ពិតប្រាកដ មិន​អាច​រួបរួម​គ្នា​ជា​កម្លាំង បី​ដូចជា​គ្រាប់​ខ្សាច់​ដែល​នៅ​រប៉ាត់រប៉ាយ​មិន​អាច​ភ្ជាប់​បាន។ ជា​លទ្ធផល ប្រសិនបើ​ជំងឺ​នេះ​មិន​ត្រូវ​បាន​ព្យាបាល​អោយ​ជា​សះស្បើយ​ក្នុង​សង្គម​កម្ពុជា ទេ មិនមែន​ខូច​ប្រយោជន៍​តែ​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​ទាំង​មូល ត្រូវ​រងគ្រោះ​ទុក្ខសោក មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ត្បិត​ជំងឺ​ក្ដិចត្រួយ​នេះ នៅ​បន្ត​ស៊ី​រូង​បំផ្លិចបំផ្លាញ​សង្គមជាតិ​យ៉ាង​ជ្រៅ។ ​២. គឺ​ជំងឺ​តួឯក ជំងឺ «តួឯក» គឺ​ជា​ជំងឺ​ឆ្លង​មួយ​ក្នុង​ចំណោម​ជំងឺ​ពិបាក​ព្យាបាល​ទាំង​៥ ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម-​នយោបាយ​នៅ​កម្ពុជា។ កាល​ដែល​ហៅ​ថា​ជា «ជំងឺ​ឆ្លង» ដោយ​ហេតុ​ថា ជំងឺ​នេះ​អាច​ផ្ទេរ​ពី​ឪពុក​ទៅ​កូន ពី​កូន​ផ្ទេរ​បន្ត​ទៅ​ចៅ​បាន បើ​សិន​មិន​ទទួល​ការ​ព្យាបាល​អោយ​ជា​សះ​ស្បើយ។ ជា​ធម្មតា នៅ​ក្នុង​ល្ខោន ឬ​ភាពយន្ត តួឯក​គឺ​ជា​តួ​សំខាន់​បំផុត​ដែល​ខ្វះ​មិន​បាន និង​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជាង​តួអង្គ​ដទៃ។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​តថភាព​ពិត​នៃ​សង្គម-​នយោបាយ​កម្ពុជា នៅ​ពេល​និយាយ​ដល់​ពាក្យ ជំងឺ«តួឯក» គេ​អាច​យល់​បាន​ភ្លាម​ថា ជា​ជំងឺ​របស់​បុគ្គល ឬ​ក្រុម​មនុស្ស​ដែល​ចាត់​ទុក​ខ្លួន​ជា​បុគ្គល​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន ឬ​ដែល​ចាំបាច់​ត្រូវ​លើក​តម្កើង និង​ចាត់​ទុក​ជា​ទី​សក្ការបូជា​របស់​អ្នក​នៅ​ក្រោម​ឱវាទ។ បើ​គ្មាន​បុគ្គល «តួឯក» ម្នាក់​នេះ ឬ​ក្រុម​នេះ ស្ថាប័ន ឬ​អង្គភាព​ទាំង​មូល ឬ​រហូត​ដល់​ថ្នាក់​ប្រទេស​ទាំង​មូល​នឹង​ក្រឡាប់ចាក់​ជា​មិន​ខាន។ ជាក់ស្ដែង គេ​តែង​លឺ​ជា​ញឹកញយ​ចេញ​ពី​មាត់​អ្នកនយោបាយ​កម្ពុជា​ថា បើ​គ្មាន​រូប​លោក កម្ពុជា​នឹង​ក្រឡាប់ចាក់ គ្មាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ​ជា​មិន​ខាន​ជាដើម។ ​៣. ជំងឺ​អាត្មា​និយម ​ជំងឺ «អាត្មានិយម» សំដៅ​យក​ជំងឺ​គិតតែ​ពី​ប្រយោជន៍​ខ្លួន គិត​ពី​គ្រួសារ​ខ្លួន ក្រុម​ខ្លួន​មិន​ខ្វល់​ពី​សុខទុក្ខ​អ្នក​ដទៃ ពោល​អោយ​ខ្លី អ្នក​កើត​ជំងឺ​នេះ​ហ៊ាន​ធ្វើ​អំពើ​អយុត្តិធម៌ អោយ​អ្នក​ដទៃ​រង​ថ្ម​បាក់​ជំនួស​ខ្លួន និង​ហ៊ាន​ប្រើ​គ្រប់​ល្បិចកល​សព្វ​បែប​សព្វ​យ៉ាង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ខ្លួន ពោល​គឺ​ហ៊ាន​សូម្បី​តែ​ដុត​ផ្ទះ​អ្នក​ដទៃ​ដើម្បី​ចម្អិន​ពងមាន់​របស់​ខ្លួន​ក៏​មិន​ស្ទាក់ស្ទើរ​នឹង​ធ្វើ។ មូល​ហេតុ​នៃ​ជំងឺ​អាត្មានិយម គឺ​បណ្ដាល​មក​ពី​មហិច្ឆតា ពី​ភាព​លោភ​ឥត​ព្រំដែន ចង់​បាន​ហើយ​ចង់​បាន​ទៀត និង​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ជា​ឧទាហរណ៍​ដ៏​តូច​មួយ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​កម្ពុជា អ្នក​ដឹកនាំ​ខ្មែរ​មួយ​ចំនួន​បាន​យក​ប្រជានុរាស្ត្រ​និង​ទឹកដី​ជា​ថ្នូរ​ដើម្បី​ពឹង​បរទេស​មក​ជួយ​ច្បាំង​នឹង​សាសន៍​ខ្មែរ​គ្នា​ឯង ធ្វើ​យ៉ាង​ណា​ដណ្ដើម​អំណាច​មក​គ្រប់គ្រង​អោយ​ទាល់​តែ​បាន។ អស់​រាប់​រយ​ឆ្នាំ​កន្លង​ហើយ ជំងឺ​នេះ​នៅ​តែ​បន្ត​មក​ដល់​អ្នក​នយោបាយ​កម្ពុជា បច្ចុប្បន្ន​មួយ​ចំនួន។ ជាក់ស្ដែង​នៅ​ពេល​មាន​ភ្លើង​ឆេះ​ក្នុង​ប្រទេស​ម្ដងៗ ដែល​ជា​ញឹកញាប់​កើត​ពី​ការ​ប្រឹង​ផ្លុំ​ប្រឹង​បង្កាត់​របស់​អ្នក​នយោបាយ​ដោយ​ខ្លួន​ឯង លុះ​ដល់​ភ្លើង​ឆេះ​រាលដាល​ដល់​ខ្លួន អ្នក​នយោបាយ​នោះ​មិន​ហ៊ាន​ប្រឈម ហើយ​រត់​ពឹង​អោយ​បរទេស​កាត់ផ្ដាច់​ជំនួយ ឬ​ដាក់ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​ពន្លត់ភ្លើង​នយោបាយ។ ផលវិបាក​នៃ​ភាព​អាត្មានិយម​នេះ គ្មាន​អ្នកណា​ក្រៅ​អំពី​ប្រជាជន​ជាង ១៥​លាន​នាក់​ដែល​រង​ទុក្ខ​នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្លះ​គ្មាន​ការ​ទទួល​ខុស​ត្រូវ យក​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន។ ៤. ជំងឺ​លាប​ពណ៌ ​ជំងឺ «លាប​ពណ៌» បាន​បណ្ដាល​អោយ​សង្គម​ជាតិ​ខ្មែរ​ប្រេះស្រាំ ដុត​បញ្ឆេះ​កំហឹង ធ្វើ​អោយ​ចងគំនុំ​គុំកួន​គ្នា បាក់បែក​សាមគ្គី​ជាតិ ហើយ​ពេលខ្លះ​នាំ​ដល់​ការ​កាប់​សម្លាប់​គ្នា​គួរ​អោយ​ឈឺ​ចាប់​តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន។ ជំងឺ​លាប​ពណ៌​នេះ បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា តាំង​ពី​ដើម​យូរ​ណាស់​មក​ហើយ ជាពិសេស​នៅ​ក្នុង​របប​អាវ​ខ្មៅ​ប្រឡាក់​ឈាម ប៉ុល ពត ប្រជាជន​ស្លូតត្រង់​ត្រូវ​គេ​លាប​ពណ៌​ជា​ជន​ក្បត់​អង្គការ​បម្រើ​ផលប្រយោជន៍​ភ្នាក់ងារ​បរទេស មាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬ គិញ​សំងាត់​វៀតណាម។ ​ជា​លទ្ធផល ជនរងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​យ៉ាង​ខ្លោចផ្សា។ ក្រោយ​ការ​រលត់​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​រំពឹង​ថា ជំងឺ​លាប​ពណ៌​នេះ ប្រហែលជា​អាច​ជា​សះស្បើយ​ពី​ក្នុង​សង្គម​កម្ពុជា តែ​មិន​ដូច្នោះ ជំងឺ​នេះ​រើ​ឡើង​វិញ ហើយ​កំពុង​បង្ក​អោយ​ឈឺ​ចាប់​ក្នុង​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ ក្នុង​របត់​នយោបាយ​បច្ចុប្បន្ន អ្នក​នយោបាយ​មួយ​ក្រុម​ចោទ​ខ្មែរ​ម្ខាង​ថា​ជា​យួន ម្ខាង​ទៀត​ចោទ​ថា ជា​ជន​ក្បត់ជាតិ ក្រុម​ម្ខាងៗ​ខំ​ប្រឹង​លាប​ពណ៌​គ្នា ស​អោយ​ទៅ​ជា​ខ្មៅ ល្អ​អោយ​ទៅ​ជា​អាក្រក់។ ការ​លាប​ពណ៌​គ្នា​ក្នុង​រង្វង់​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ការ​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ និង​ធ្វើ​អោយ​លេច​ឡើង​នូវ​សំណួរ​ថា តើ​ប្រជាពលរដ្ឋ​បង់ពន្ធ និង​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​នយោបាយ​ដើម្បី​អោយ​លោក​ទាំង​អស់​នោះ​យក​កម្លាំង​ញើស​ឈាម​ប្រជាជន យក​អំណាច​ពី​ប្រជាពលរដ្ឋ ទៅ​ឈ្លោះ​ទាស់​ទែង​គ្នា ទៅ​លាប​ពណ៌​គ្នា​បែប​នេះ​ឬ? ចម្លើយ​គឺ​មិន​ដូច្នោះ​ទេ! ប្រជាពលរដ្ឋ​ចង់​បាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស ចង់​ឃើញ​ភាព​ចុះ​សម្រុង​រវាង​អ្នក​នយោបាយ​ទាំង​អស់ ត្បិត​មាន​បញ្ហា​ជាតិ​ជា​ច្រើន​ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់។ ៥. ជំងឺ​ងប់ងុល ជំងឺ «ងប់ងុល» គឺ​ជា​ប្រភព​នៃ​ទំនាស់ និង​បញ្ហា។ មូលហេតុ​នៃ​ភាព​ងប់ងុល​អាច​ដោយសារ​ការ​ស្រឡាញ់​ខ្លាំង​ពេក និង​ដោយសារ​ការ​ស្អប់​ខ្លាំង​ពេក។ ជំងឺ​ងប់ងុល​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​លេច​ឡើង និង​ឆ្លង​រាលដាល​ផុលផុស​សាយភាយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា តាំង​ពី​ការ​បោះ​ឆ្នោត​ជា​សកល​ក្នុង​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ក្នុង​រង្វង់​អ្នក​នយោបាយ​បដិបក្ខ​ទាំង​ពីរ និង​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ដែល​ជា​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ សង្គម​កម្ពុជា​បាន​បែង​ចែក​ជា​ពីរ​ក្រុម។ ក្រុម​ម្ខាង​គាំទ្រ​បក្ស​កាន់​អំណាច និង​ក្រុម​ម្ខាង​ទៀត គាំទ្រ​បក្ស​ជំទាស់។ ប្រជាជន​សាមញ្ញ និង​បញ្ញវន្ត​ដែល​ប្រកាន់​និន្នាការ​កណ្ដាល ហាក់​គ្មាន​កន្លែង​ឈរ​ក្នុង​សង្គម​នេះ ត្បិត​ថា បើ​និយាយ​ប៉ះ​ក្រុម​ម្ខាង ប្រាកដ​ណាស់​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​ក្រុម​នេះ​នឹង​ជេរប្រមាថ​គំរាមកំហែង លាប​ពណ៌​ថា ជា​អ្នក​គាំទ្រ​របស់​ក្រុម​ម្ខាង​ទៀត។ ជា​លទ្ធផល បញ្ញវន្ត​អ្នក​ចេះ​ដឹង និង​អ្នក​ខ្វាយខ្វល់​អំពី​វាសនា​ជាតិ​មាតុភូមិ​ជា​ច្រើន​ត្រូវ​ជ្រើសរើស​ការ​ប្រកាន់​យក​គំនិត «ស្ងៀម​ជាង​ស្រដី​ឆី​ចេក​ខ្ចី​ជាង​មាត់​ទទេ» ពោល​អោយ​ចំ គឺ​ពួកគេ​ជ្រើសរើស​ការ​នៅ​ស្ងៀម មិន​មាន​មតិ​ដើម្បី​សេចក្ដី​សុខ។ ជា​ការ​ពិត​ណាស់ ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បង្ហាញ​​ឆន្ទៈ​នយោបាយ​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​មិន​ជា​ការ​ប្លែក​នោះ​ទេ តែ​អ្វី​ដែល​ប្លែក និង​មិន​ល្អ​នោះ គឺ​ការ​ងប់ងុល​នឹង​គណបក្ស​ហួសហេតុ។ លើស​ពី​នេះ អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​បក្ស​នយោបាយ​នៅ​កម្ពុជា មិន​ខ្លាច​នឹង​ការ​ប្រើ​សម្ដី​គ្រោតគ្រាត ជេរ​បញ្ចោរ ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស នៅ​ក្នុង​ប្រព័ន្ធ​សង្គម ក្នុង​បំណង​បង្ក្រាប​គូបដិបក្ខ​មិន​អោយ​ងើប​បាន។ នេះ​មិន​ត្រឹមតែ​អ្នក​គាំទ្រ សូម្បី​តែ​មេដឹកនាំ​បក្ស​ទាំង​ពីរ​ក៏​មិន​ញញើត​នឹង​ជេរ​ប្រមាថ​គ្នា វាយ​ប្រហារ​គ្នា ហាក់​ចាត់​ទុក​ភាគី​ម្ខាង​ជាស​ត្រូវ​ដែល​ត្រូវតែ​កម្ចាត់​ចោល​ពី​ឆាក​នយោបាយ។ យ៉ាង​ណា​មិញ គេ​ពិបាក​បន្ទោស​អ្នក​គាំទ្រ​ទាំង​នោះ​ថា មិន​មាន​សីលធម៌​ណាស់ ត្បិត​ចាស់​បុរាណ​ខ្មែរ​អប់រំ​មក​ថា «ដឹង​ឆ្លើយ​ព្រោះ​ដង កូនសោ​ត​រែង​ឆ្គង​ព្រោះ​តែ​ឪពុក»។ បើ​ឪពុក​ដែល​ជា​អ្នក​ដឹក​នាំ​មិន​ធ្វើ​គំរូ​ល្អ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មហា​គ្រួសារ​នេះ ប្រហែល​មិន​អាច​ក្លាយ​ជា​ពលរដ្ឋ​ល្អ​បាន​ឡើយ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជំងឺ​៥​មុខ​ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល​នៅ​ក្នុង​សង្គម​ខ្មែរ

0 comments

មិន​ដូច​កាមេរ៉ា​តូច​ៗ​នោះ​ទេ​ ពពួក​កាមេរ៉ា​អាជីព​មាន​មុខងារ​ច្រើន​សម្រាប់​ថត​រូប។ បើ​យើង​មិន​ចេះ​ប្រើ​វា​ទេ​ យើង​អាច​នឹង​គិត​ថា​ គុណភាព​នៃ​រូប​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ពី​ការ​ថត​ជាមួយ​កាមេរ៉ា​តូច​ៗ​នោះ​ទេ​ សំខាន់​ឲ្យ​តែ​មាន​ទំហំ​ Pixel ​ធំ​គឺ​បាន​ហើយ។

តែ​តាម​​ពិត​​ជាមួយ​កាមេរ៉ា​អាជីព​​ អ្នក​អាច​ថត​រូប​បាន​ស្អាត​ និង​អាច​បត់​បែន​តាម​អ្វី​ដែល​ចង់​បាន​ ដែល​កាមេរ៉ា​តូច​ៗ​ពិបាក​នឹង​ធ្វើ​​ដូច។ ជា​ជំហាន​ដំបូង​ អ្នក​គ្រាន់​តែ​ចេះ​មុខងារ​៣​ គឺ​ Aperture, Shutter Speed​ និង​ ISO​ អ្នក​អាច​ចេះ​ប្រើ​កាមេរ៉ា​អាជីព​នេះ​បាន​មិន​ខាន។ ទស្សនា​វីដេអូ​ដែល​បង្ហាញ​ជា​ភាសា​ខ្មែរ​ខាង​ក្រោម៖



មុន​នឹង​កាន់​កាមេរ៉ា​ទំនើប​ ចាំ​បាច់​ត្រូវ​ចេះ​បី​មុខ​ងារ​​​នេះ​ ទើប​ថត​រូប​បាន​ស្អាត!

មិន​មែន​ឲ្យ​តែ​មាន​លុយ​ទិញ​កាមេរ៉ា​ទំនើប​ ចាប់​ពី Canon EOS 650​ ឡើង​ទៅ​ អ្នក​អាច​ថត​រូប​បាន​ស្អាត​នោះ​ទេ។ តាម​ពិត​ទៅ​ កាមេរ៉ា​ប្រភេទ​អាជីព​ (Professional)​ ពិបាក​ថត​ជាង​កាមេរ៉ា​ឌីជីថល​តូច​ៗ​ទៅ​ទៀត​ បើ​អ្នក​មិន​បាន​ដឹង​ពី​មុខងារ​មួយ​ចំនួន​ទេ​នោះ។ ក្នុង​ចំណោម​មុខងារ​សំខាន់​ៗ​ជា​ច្រើន​ បើ​អ្នក​អាច​ចេះ​តែ​បី​ខាង​ក្រោម​នេះ​ វា​ល្មម​នឹង​ជួយ​ឲ្យ​អ្នក​ថត​រូប​បាន​ស្អាត​មិន​ខាន។

camera

Aperture
Aperture​ (AV​ សម្រាប់​កាមេរ៉ា​ Canon)​ គឺ​សំដៅ​លើ​ទំហំ​នៃ​ប្រហោង​ Len​ ដែល​អនុញ្ញាត​ឲ្យ​ពន្លឺ​រត់​ចូល​ទៅ​ក្នុង​កាមេរ៉ា។ Aperture​ ត្រូវ​បាន​គណនា​ជា​ (f/16), ​f/11, ​f/8.0, ​f/5.6, f/4.0, ​f/2.8, ​f/2.0 ​ឬ​ f/1.8។ Aperture ​កាន់​តែ​តូច​ (ឧ.​ f/1.8 )​ ទំហំ​នៃ​ប្រហោង​ Len​ កាន់​តែ​ធំ។

*** ទំហំ​នៃ​ប្រហោង​ Len​ ធំ​ ឬ​ Aperture ​កាន់​តែ​តូច​ (ឧ. f/1.8)​ ពន្លឺ​ដែល​រត់​ចូល​ក្នុង​កាមេរ៉ា​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​រូប​​ភាព​របស់​អ្នក​កាន់​តែ​ភ្លឺ (មើល​​រូប​​ខាង​​ក្រោម)។

aperture

Shutter Speed
Shutter Speed​ (TV សម្រាប់​កាមេរ៉ា​ Canon​)​ គឺ​ជា​រយៈពេល​ដែល​ Sensor ​ក្នុង​កាមេរ៉ា​ចាប់​យក​រូប​ភាព។ Shutter Speed​ ត្រូវ​បាន​គណនា​ជា​រូប​មួយ​សន្លឹក​ក្នុង​វិនាទី​ ឧ.​ 1/1000s, ​1/500s,​ 1/250s,​ 1/125s,​ 1/60s,​ 1/30s,​ 1/15s,​ 1/8s,​ 1/4s,​ 1/2s,​ ឬ1s។ ល្បឿន​កាន់​តែ​លឿន​គឺ​វិនាទី​កាន់​តែ​ខ្ពស់​ (ឧ.​1/1000s)។

*** Shutter Speed​​ កាន់​តែ​យូរ​ (ឧ.1/2s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ព្រឹល។ ផ្ទុយ​មក​វិញ​  Shutter Speed​ កាន់​តែ​លឿន​ (ឧ.1/1000s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ច្បាស់។

SHUTTER_SPEED_SAMPLE_GRAPHIC

Photography_cheat_sheet_shutter_speed_tips

ISO
សម្រាប់​កាមេរ៉ា​ឌីជីថល​ ISO ​គឺ​ទាក់​ទង​នឹង​ពន្លឺ។ ISO​ ជួយ​ផ្ដល់​នូវ​កម្រិត​ពន្លឺ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ថត​រូប​ភាព។

iso

***ISO​ កាន់​តែ​ខ្ពស់​ រូប​ភាព​កាន់​តែ​បែក​ (Noise) ដូច​រូប​ខាង​ក្រោម។
noicy

វីដេអូ​​ខាង​ក្រោម​នេះ​​នឹង​ពន្យល់​បន្ថែម​ពេល​អ្នក​សារ៉េ​មុខងារ​ណា​​មួយ​រវាង​​​ Aperture, Shutter Speed, ​និង​ ISO​ វា​ជះ​ឥទ្ធិពល​ទៅ​លើ​ពន្លឺ​នៃ​រូប​ថត។


ក្រោយ​ដឹង​មុខងារ​សំខាន់​ទាំង​បី​ Aperture, Shutter Speed, ​និង​ ISO​ ហើយ​ អ្នក​ត្រូវ​ដឹង​អំពី​​ការ​ជ្រើស​រើស​ Canon​ (M, ​AV, ​TV, ​ឬ​ P)​ ឲ្យ​ដំណើរ​ការ។

@ M (Manual)៖ អ្នក​ថត​រូប​ជា​អ្នក​​កំណត់​មុខងារ​ទាំង​បី​ខាង​លើ​ដោយ​ខ្លួន​ឯង។

@ AV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Aperture​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Shutter Speed​ ដោយ​ស្វ័យ​ប្រវត្តិ។

@ TV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Shutter Speed​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Aperture​ ដោយ​ស្វ័យ​ប្រវត្តិ។

ក្រោយ​ដឹង​ពី​មុខងារ​ទាំង​បី​ហើយ​ តោះ​ សាក​ទាញ​កាមេរ៉ា​ទំនើប​របស់​អ្នក​ទៅ​សាក​ល្បង​ថត​ដោយ​សារ៉េ​ចុះ​សារ៉េ​ឡើង​មើល៍​ នោះ​អ្នក​នឹងដឹង​អំពី​​​កាប្រើប្រាស់​មេរ៉ា​អាជីព​ទាំង​នេះ​មិន​ខាន។ បើ​អ្នក​បាន​ដឹង​ពី​មុខ​ងារ​ទាំង​នេះ​ហើយ​ អ្នក​អាច​ទៅ​សិក្សា​ពី​មុខងារ​ផ្សេង​ទៀត​របស់​កាមេរ៉ា​ ឬ​ទៅ​ប្រើ​កាមេរ៉ា​ផ្សេង​បាន​យ៉ាង​ស្រូល៕

តាម​ដាន​ Sabay យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​

អត្ថបទ៖ មាស រ័ត្ន
ប្រភព៖ photographylife mirphotographybay

៣​មុខងារ​​ត្រូវ​ចេះ ​​បើ​​ចង់​​ថត​​រូប​​បាន​ស្អាត​​​ជា​មួយ​​​​​កាមេរ៉ា​​​ថ្លៃ (មានវីដេអូ)

0 comments


មនុស្ស​ដែល​មាន​មុខ​មាត់​​ស្រដៀង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន​បង្កើន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​តាម​បណ្ដាញ​សារព័ត៌មាន​នានា។ ក្នុង​ចំណោម​នោះ មាន​មនុស្ស​បី​នាក់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​កំពុង​រស់​នៅ​ប្រទេស​បី​ផ្សេង​គ្នា គឺ​ចិន អាមេរិក និង​ឥណ្ឌូណេស៊ី។


50cdd6623704754b527f0100-56146

បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ ៤០​ឆ្នាំ​ម្នាក់​ឈ្មោះ Ilham Anas មក​ពី​រដ្ឋធានី​ហ្សាកាតា អាច​រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ ដោយ​គ្រាន់​តែ​ធ្វើការ​ជា​អ្នក​ដើរ​តួ​ធ្វើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុណ្ណោះ ព្រោះ​រូប​គេ​មាន​មុខ​ស្រដៀង​ពេក។



obama-gzman4

លោក Xiao Jiguo កំពុង​រស់​នៅ​ក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ប្រទេស​ចិន។ បុរស​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ដំបូង​កាល​ពី​ ឆ្នាំ២០១២ នៅ​ពេល​មិត្ត​ភក្តិ​របស់​លោក បង្ហោះ​វីដេអូ​មួយ។ ចាប់​ពី​ពេល​នោះ​មក លោក​ក៏​ចាប់​ផ្ដើម​ត្រាប់​តាម​សកម្មភាព​របស់ បារ៉ាក់ អូបាម៉ា ​តែ​ម្ដង។


1416

លោក Reggie Brown បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​ទឹក​ដី​អាមេរិក​ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ Howard ដែល​មាន​មុខ​មាត់​ស្រដៀង​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង គីម ជុង​អ៊ុន។ ដោយសារ​មាន​មុខ​មាត់​ដូច​​ប្រធានាធិប​តី​ស្បែក​ខ្មៅ បារ៉ាក់ អូបាម៉ា រូប​គេ​ត្រូវ​ផលិត​កម្ម​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត៕

ប្រែ​សម្រួល៖ គង់ វិសាល

អូបាម៉ា​ក្លែងក្លាយ​ទាំង​បី​នាក់​នេះ ម្នាក់​ណា​ដូច​ជាង​គេ?

0 comments






My hero 1990 khmer dubbed from Him Heng on Vimeo.
BestmediaKh.com Khmer movie.Khmer song.Khmer comedy.Khmer hot news.Khmer boxing.Khmer karaoke Chinese
move Chinese drama pakmi comedy neay koy comedy Thai movie Thai drama program TV
A Cambodia blog which will help all Cambodia people who want to watch News and entertainment movie.

My hero 1990 (tenfy)

0 comments


​បញ្ហា​ផ្លូវភេទ​អាច​បង្ក​ជា​រឿង​ធំដុំ​បាន​នៅ​ពេល​វា​ធ្វើអោយមាន​បញ្ហា​ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ទាំង​ពីរ​នាក់​។ បញ្ហា​ផ្លូវភេទ​មួយចំនួន​របស់​បុរស​មានដូចជា បញ្ហា​នៃ​ការបាញ់​ទឹកកាម​ដូចជា ឆាប់​ចេញ​ទឹកកាម​ពេក​, បាញ់​ទឹកកាម​បញ្ច្រាស់​ទៅ​ផ្លោក​នោម​វិញ​, មិន​អាច​បាញ់​ទឹកកាម​ចេញ និង​មិន​មាន​ចំណង់​ផ្លូវភេទ​តែម្តង​។ ទោះ​បី​ជា​បញ្ហា​ផ្លូវភេទ​ទាំងនេះ​ងាយស្រួល​ក្នុង​ការព្យាបាល​ក៏ដោយ ក៏​បុរស​ភាគច្រើន​មិន​ព្រម​យក​រឿង​នេះ​ទៅ​និយាយ​ប្រាប់​គ្រូពេទ្យ​ដោយ​បើកចំហ​រដែរ​។ ដូច្នេះ ការយល់ដឹង​អំពី​បញ្ហា​ផ្លូវភេទ​របស់​បុរស​អាច​ជួយ​អោយ​ពួកគេ​ដោះស្រាយ​វា​បាន​ល្អ​វិញ​។

​ការ​ងាប់​លិង្គ​

​ការ​ងាប់​លិង្គ​គឺជា​ការ​អសមត្ថភាព​របស់​លិង្គ​ក្នុង​ការឡើង​រឹង ឬ​ថែរក្សា​ភាព​រឹង​នោះ​អោយ​បាន​យូរ​សម្រាប់​ការ​រួមភេទ​។ ការ​ងាប់​លិង្គ​ប្រហែល​ជា​បណ្តាលមកពី​មូលហេតុ​ផ្លូវកាយ និង​ផ្លូវចិត្ត​។ បញ្ហា​ផ្លូវកាយ​អាច​ជា​ជំងឺ Peyroine’s Disease ដែល​វា​បន្សល់​នូវ​ជាលិកា​សន្លាក​ក្នុង​លិង្គ​។ ជំងឺផ្លូវចិត្ត​មួយចំនួន​ដូចជា បាក់​ទឹកចិត្ត​, ភ័យខ្លាច​, ថប់​អារម្មណ៍ ឬ​ស្ត្រេ​សក៏​ធ្វើ​អោយ​ងាប់​លិង្គ​បានដែរ​។

​បញ្ហា​នៃ​ការបាញ់​ទឹកកាម​
  • ​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​
  • ​បាញ់​ទឹកកាម​មិនបាន​
  • ​បាញ់​ទឹកកាម​បញ្ច្រាស​ទៅ​ផ្លោក​នោម​វិញ​

​ក្នុង​ចំណោម​បញ្ហា​ផ្លូវភេទ​ដែល​ទាក់ទង​នឹង​ការបាញ់​ទឹកកាម​ទាំងបី​ខាងលើនេះ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​គឺ​ជា​បញ្ហា​ដែល​កើតមាន​ញឹកញាប់​ជាង​គេ​បំផុត​។ ការ​ឆាប់​ចេញ​ទឹកកាម​ពេក ឬ​ក្រ​ចេញ​ទឹកកាម​កើតឡើង​នៅពេល​បុរស​មិន​អាច​ស្វែងរក​ដៃគូ​រួមភេទ​ដែល​ធ្វើអោយ​ពួកគេ​ទាក់ទាញ​អារម្មណ៍​, ធ្លាប់​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត ឬ​ទាក់ទង​នឹង​សាសនា​។ ការបាញ់​ទឹកកាម​បញ្ច្រាស​ឡើង​ទៅ​ផ្លោក​នោម​វិញ​ច្រើន​តែ​កើត​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​សរសៃប្រសាទ​។ វា​ក៏​ប្រហែល​ជា​កើត​ឡើង​លើ​អ្នកជំងឺ​ដែល​វះកាត់​ផ្លោក​នោម​ដែរ​។

​មិន​មាន​ចំណង់​ផ្លូវភេទ​
​បញ្ហា​ផ្លូវភេទ​មួយ​នេះ​ប្រហែល​ជា​បណ្តាលមកពី​ការបាក់​ទឹកចិត្ត​, មាន​ជំងឺ​, ទឹកនោម​ផ្អែម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​, មាន​បញ្ហា​ទំនាក់ទំនង និង​ផល​រំខាន​របស់​ថ្នាំ​។

​បញ្ហា​ផ្លូវភេទ​ក្នុង​ការព្យាបាល​ជំងឺ​បុរស​

​បញ្ហា​ផ្លូវភេទ​ជាច្រើន​របស់​បុរស​អាច​ព្យាបាល​បាន​តាមរយៈ​ការរក​អោយឃើញ​នូវ​មូលហេតុ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដែល​ជា​បញ្ហា​នោះ​។ ការព្យាបាល​មានដូចជា​៖
  • ​ការព្យាបាល​ជំងឺ​៖ ការព្យាបាល​នេះ​តម្រូវអោយ​មាន​ការលុបបំបាត់​បញ្ហា​ជំងឺ​ដែល​ធ្វើអោយ​មាន​បញ្ហា​ផ្លូវភេទ​។​
  • ​ការព្យាបាល​ផ្លូវចិត្ត​៖ ការព្យាបាល​ប្រភេទ​នេះ​ត្រូវបាន​ផ្តល់​ដោយ​អ្នក​ប្រឹក្សា​ដែល​មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​នៃ​ការ​ថប់​អារម្មណ៍​, ភាពភ័យខ្លាច​, ឬ​ការ​យល់​ថា​ខ្លួនឯង​មាន​កំហុស​ជាដើម​។​
  • ​ថ្នាំ​អ័រម៉ូន​៖ បុរស​ដែល​មាន​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប​ប្រហែលជា​អាច​មាន​សង្ឃឹម​ឡើងវិញ​តាមរយៈ​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។
  • ​ជំនួយ​ផ្នែក​មេកានិច​៖ ឧបករណ៍​សម្រាប់​បូម និង​ការដាក់​ឧបករណ៍​ក្នុង​លិង្គ​ប្រហែលជា​ធួ​យ​អោយ​បុរស​បំបាត់​អាកា​រៈងាប់​លិង្គ​បាន​។
  • ​ការទំនាក់ទំនង និង​អប់រំ​៖ បុរស​ម្នាក់​អាច​អប់រំ​ខ្លួនឯងបាន​អំពី​ការ​រួមភេទ និង​ឥរិយាបថ​នៃ​កា​រួមភេទ ដូច្នេះ​ពួកគេ​នឹង​ជំនះបាន​នូវ​រាល់​ការភ័យខ្លាច និង​ភាពអសន្តិសុខ​។ ការនិយាយ​ជា​មួយ​ដៃគូ​អំពី​អ្វី​ដែល​នាង​ត្រូវការ​ប្រហែល​ជា​ជួយ​អោយ​អ្នក​រួម​ភេទ​បាន​កាន់តែ​ស្រួល​ជាង​មុន​ទៀត​៕


 

បុរស​ច្រើន​មាន​បញ្ហា​ផ្លូវភេទ​អ្វីខ្លះ​?

0 comments

ផ្សាយក្នុងផ្នែក សុខភាព និងស្នេហា ដោយ kong កាលពី 1 ឆ្នាំមុន បើកមើល 3,291 ដង
សមត្ថភាព​ផ្លូវភេទ​ខ្ពស់ និង​បរិមាណ​ទឹកកាម​គ្រប់គ្រាន់ ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​បុរស សម្រាប់​ដៃគូ​ស្នេហា និង​លទ្ធភាព​នៃ​ការបង្កើត​បុត្រ។
អ្នកឯកទេស​ខាង​សុខភាព បាន​ណែនាំ​ថា ជាទូទៅ ដើម្បី​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ បុរស​ចាំបាច់​ត្រូវ​បញ្ចេញ​ទឹកកាម​ដែលមាន​មេជី​វិត​ចាប់ពី៣០លាន​ក្បាល​ឡើងទៅ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំ​សូម​លើកយក​ពី​វិធីសាស្ត្រ សម្រាប់​បង្កើន​សមត្ថភាព​ផ្លូវភេទ និង​បង្កើន​មេជី​វិត ឲ្យ​កាន់តែ​ប្រសើរឡើង តាម​ការណែនាំ​ពី​អ្នកឯកទេស​ដូចខាងក្រោម ៖
ទី១. គួរ​កាត់បន្ថយ​ការ​រួមភេទ​លើសពី៤ដង​ក្នុង១សប្តាហ៍ មិន​ថា​ការសម្រេច​កាម​ដោយ​ដៃ​នោះទេ ពីព្រោះ​ការបញ្ចេញ​ទឹកកាម​ញឹកញាប់​ពេក នឹងធ្វើ​ឲ្យ​ទឹកកាម​មិនសូវ​ខាប់​ល្អ​នោះឡើយ ។
ទី២. គួរ​បរិភោគ​ប្រភេទ​អាហារ ដែល​ជួយ​បំប៉ន​មេជី​វិត​បុរស ដូចជា​អាហារ​ដែល​សំបូរ​ជាតិ​ប្រូតេអ៊ីន , ជាតិ​ស័ង្កសី ឬ​គ្រាប់​ធញ្ញជាតិ​ជាដើម ពិសេស​នោះ​គឺ​បន្លែ ហើយ​សូម​ចៀសវាង​អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់ នឹង​ជាតិ​ល្វីង ។
ទី៣. ជៀសវាង​ការធ្វើ​ឲ្យ​ពង​ស្វាយ​ទទួល​កំដៅ ឬ​ហប់, ឧទាហរណ៍ ការប្រើប្រាស់​កុំព្យូទ័រ​ដាក់​នៅលើ​ភ្លៅ ឬ​ការ​ស្លៀកខោ​រឹប​ជាដើម… ។
ទី៤. កំណត់​វេលា​ឡើងឋានសួគ៌​ជាមួយនឹង​គូស្នេហ៍ នៅពេល​ព្រឹក​ព្រលឹម ពីព្រោះ​វេលា​ដំណេក​គ្រប់គ្រាន់​នាពេល​រាត្រី បាន​ជួយ​បង្កើន​នូវ មេជី​វិត​យ៉ាងច្រើន​នៅក្នុង​ទឹកកាម​របស់​បុរស ម្យ៉ាងទៀត​ពេល​ព្រលឹម​ក៍​ជា​វេលា ដែល​បុរស​មាន​សមត្ថភាព​ខ្ពស់​ផងដែរ ។
ទី៥. ចុងក្រោយ អ្នកឯកទេស​ណែនាំ​ថា សម្រាប់​បុរស ការ​ជ្រើស​យក​លំ​ហាត់ប្រាណ​ជាប្រចាំ បែប​សា​មា​ធិ ឬ​យូ​ហ្គា​រ នឹង​ជួយ​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ស្ងប់ ចំពោះ​បញ្ហា​ឆាប់​ចេញ​ទឹកកាម ចំណែកឯ​លំ​ហាត់ប្រាណ​ប្រភេទ​លើក​ដុំ​ដែក​វិញ និង​ជួយ​ឲ្យ​បុរស​ព្រួស​ពិស​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​ផងដែរ ៕ ប្រភព ann

​វិធី​សាស្ត្​រ៥យ៉ាង សម្រាប់​​បុរស ក្នុង​ការ​បង្កើន​​សមត្ថ​ភាព​​ផ្លូវភេទ និង​​មេជី​វិត​

0 comments
​     ​ស្ត្រី​ដែល​រង់ចាំតែ​យកចិត្ត​អ្នកដទៃ នាង​ក៏​គិត​ចំពោះ​ខ្លួន​ឯង​និង​សេចក្ដីប្រាថ្នា​របស់ខ្លួន​ឯង​ថយចុះ​នាង​អាច​ដឹង​ពី​អារម្មណ៍​របស់​អ្នកដទៃ​បាន តែ​មិនដែល​ដឹង​ពី​អារម្មណ៍​ខ្លួនឯង​ឡើយ​។ដូចគ្នា​នឹង​បុរស ដែល​ភ្លេច​អារម្មណ៍​ខ្លួនឯង ចំណែក​ស្ត្រី ក៏​ភ្លេច​ពី​សេចក្ដីប្រាថ្នា​ខាង​ផ្លូវ​អារម្មណ៍​របស់​ខ្លួនឯង​។ 
​     ​នៅពេល​បុរស​យកចិត្ត​ស្ត្រី គេ​ក៏​ធ្វើ​ឲ្យ​នាង​បានដឹង​អំពី​តំរូវការ​របស់​ខ្លួនឯង​ម្តងទៀត ហើយ​នៅពេល​ស្ត្រី​ធូរស្បើយ​លើ​ការកៀបសង្កត់​ដែល​ត្រូវ​យកចិត្ត​អ្នកដទៃ ទើប​នាង​ចាប់ផ្តើម​មាន​តម្រូវការ​ផ្លូវភេទ​។ ការដែល​បុរស​ផ្តល់​ការចាប់អារម្មណ៍​ក្នុង​ចំនុច​លំអិត​តូចតាច​ផ្សេងៗ ដើម្បី​យកចិត្ត​នាង និង​ធ្វើ​ឲ្យ​នាង​ចាប់ផ្តើម​បើកចំហ​អារម្មណ៍​ខ្លាំង​ឡើង​។ នៅពេល​បានទទួល​ការយល់​ចិត្ត និង​ការយកចិត្តទុកដាក់​ផ្នែក​អារម្មណ៍ នាង​ក៏​ចាប់ផ្តើម​មាន​សេចក្ដីប្រាថ្នា​ក្នុង​រឿង​ភេទ ព្រោះ​ជួនកាល​ស្ត្រី​មិនដឹងថា ខ្លូន​ឯង​ត្រូវការ​ការ​ជម្រុញ​ត្រង់នេះ​ទេ លុះ​ពេល​នាង​បានទទួល​ការ​ជម្រុញ​ត្រង់នោះ​ទើប​ដឹងខ្លួន​។ ការផ្តល់​នូវ​អ្វីដែល​ស្ត្រី​ត្រូវការ​យ៉ាង​ប៉ិនប្រសប់ និង​ជួយ​ឲ្យ​នាង​រកឃើញ​នូវ​តម្រូវការ​របស់ខ្លួន​ឯង និង​ចាប់ផ្តើម​រៀន​ស្គាល់​រហូត​តទៅ​។​
​     ​អ្នក​ចង់​រួម​សិច​ឬទេ​?
​     ​នៅពេល​ស្ត្រី​មក​ទុកចិត្ត ក្នុង​ការរួម​សិច បុរស​គួរ​សួរ​ទៅ​នាង​ថា អូន​ចង់​រួម​សិច​ជាមួយ​បង​ឬទេ​? ស្ទើរ​តែ​រាល់ដង ស្ត្រី​និង​ឆ្លើយថា​យល់ព្រម​ជានិច្ច ហើយ​បុរស​អាច​និង​ចម្លែក​ចិត្ត នៅពេល​នាង​ឆ្លើយតប​ថា ការពិត «​ខ្ញុំ​ក៏​ចង់​រួម​សិច​ជាមួយ​បង​ដូចគ្នា​ដែរ​»​។​
​     ​នៅពេលដែល​លឺ​បែបនេះ ប្រៀបដូចជា​បាន​ស្គាល់​ទំនុកភ្លេង​ដ៏​ពីរោះ​ដូច្នោះ​ដែរ​។ តែ​ស្ត្រី​ខ្លះ​បរិយាយ​ប្រាប់​ហេតុផល​ទាំងពួង​ដែល​នាង​មិច​ចង់​រួម​សិច​ដោយ​និយាយថា « ខ្ញុំ​មិនដឹង យើង​មាន​ពេល​គ្រប់គ្រាន់​ឬ​អត់ ខ្ញុំ​មាន​ខោអាវ​ត្រូវ​បោក មាន​ការងារ​ត្រូវធ្វើ​ច្រើន ឬ ក៏​ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ខ្លួនឯង​មាន​អារម្មណ៍​យ៉ាងណា ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​ណាស់ ខ្ញុំ​គិតថា​គួរ​បង្ហើយ​កិច្ចការ​នេះ​សិន​»​។​
​     ​នៅពេល​នាង​ចាប់​ផ្តើមនិយាយ​បុរស​គួរ​ដាស់តឿន​ខ្លួនឯង នាង​មិនបាន​ឆ្លើយ​បដិសេធ​ទេ​នាង​គ្រាន់តែ​ចង់​និយាយ ឬ​ជូន​កាល គ្រាន់តែ​ជាការ​និយាយ​បែប​ពង្វែង ព្រោះ​ស្ត្រី​ភាគច្រើន​មិន​ហ៊ាន​និយាយ​អូ​ខេ​រឿងនេះ​ទេ​។​
​     ​ការទទួលខុសត្រូវរ​បស់​បុរស​៖
​     ​ការដែល​បុរស​មាន​សម្ព័ន្ធ​ភាពល្អ ជាមួយ​ស្ត្រី​បាន​នោះ គេ​ត្រូវ​កែលំអ​ខ្លួនឯង​។ ក្នុងការ​រឹត​សម្ព័ន្ធភាព​ស្នេហ៍​រមែង​មាន​ឧបសគ្គ​មក​រាំងស្ទះ​ជានិច្ច​។ ជា​ញឹកញាប់​ណាស់ ដែល​បុរស​គិតថា នៅពេល​រៀបការ​ហើយ​ភារកិច្ច​ក្នុងការ​សាង​សម្ព័ន្ធភាព​ក៏​អស់​ដែរ​។ ប៉ុន្តែ​តាមពិតទៅ​បុរស​ដែល​ឆ្លាត និង​ព្យាយាម​សាង​សម្ព័ន្ធភាព​យ៉ាង​មាន​សតិ​ជានិច្ច ដែល​ជួយ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ធូរស្បើយ និង​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​គូ​មាន​សេចក្តីសុខ​ខ្លាំង​ឡើង​ផងដែរ​។​
​​     ​សម្ព័ន្ធភាព​ដែល​ល្អ គឺ​ការ​ផ្សំ​បញ្ចូល​គ្នា​យ៉ាង​ល្អ រវាង​ពេលវេលា​ធ្វើ​ការងារ ពេលវេលា​លេង ពេលវេលា​ផ្ទាល់ខ្លួន និង​ពេលវេលា​គ្រួសារ​។​
​     ​ការទទួលខុសត្រូវ​សំខាន់​របស់​បុរស គឺ​ការមិន​ឲ្យ​ខ្លួនឯង មានចិត្ត​ផ្តោត​អ្វី​ម្យ៉ាង​ខ្លាំង​ហួសហេតុ​ពេក​រួមទាំង​ការយកចិត្តទុកដាក់​គោរព យល់ចិត្ត និង​ដឹង​ពិត​ពី​តម្រូវការ​របស់​ភាគី​ម្ខាង​ទៀត​។ ហើយ​ខណៈ​ជាមួយគ្នានេះ​ក៏ត្រូវ​រក្សាទុក​នូវ​ភាពជា​ខ្លួនឯង​តាមបែប​ភាពជា​បុរស​ផងដែរ​។​
​     ​នៅពេល​បុរស​ព្យាយាម​រៀន​ស្គាល់ពី​អារម្មណ៍​របស់​នាង ក៏​ចង់​គាំទ្រ​នាង​ខ្លាំង​ឡើង និង​បានដឹង​ពី​តម្រូវការ​របស់​ស្ត្រី និង​តម្រូវការ​ផ្នែក​សម្ព័ន្ធភាព​របស់ខ្លួន​ឯង​។​
​     ​អារម្មណ៍​ភេទ​ដែល​ឡើង​ចុះៗ ៖
​     ​ជា​រឿង​សុខភាព​និង​ធម្មជាតិ ដែល​សភាព​នៃ​អារម្មណ៍​ភេទ​ឡើង​ចុះៗ និង​ជា​រឿង​ធម្មតា អាច​គ្មាន​អារម្មណ៍​ភេទ​ជាមួយ​គេ ឬ​នាង​ផងដែរ​។ អ្នក​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​បាន​។ ការធ្វើ​ឲ្យ​ខ្លួន​ពេញចិត្ត​ខាង​ផ្លូវភេទ​ជា​មូលដ្ឋាន​នៃ​ការ​មាន​សុខភាព​ជីវិត ដែល​ល្អ​ក្នុង​រឿង​ភេទ​។​
​     ​ហេតុអ្វី​ទើប​គូគ្រង​មានការ​រួម​សិច​គ្នា​ថយចុះ​?
​     ​ស្វាមីភរិយា​សម័យនេះ មានការ​រួម​សិច​គ្នា​ថយចុះ​ច្រើន ទោះបី​មាន​បុរស​និង​ស្ត្រី ដែល​ស្រេកឃ្លាន ចង់​រួម​សិច​គ្នា​ច្រើនតែ​ក្រោយពី​រៀបការ​និង​គ្នា​បាន​២​ទៅ​៣​ឆ្នាំ រឿង​ផ្សេង​បែរជា​មាន​ភាព​សំខាន់​ជាង ហើយ​ការរួម​សិច​ក៏​ត្រូវគេ​សំលឹង​ហួស ហេតុផល​ប្រការ​ដំបូងៗ នៃ​ការចាប់អារម្មណ៍​ដែល​ថយចុះ​បែបនេះ ស្ថិត​នៅត្រង់ថា​បុរស​មាន​អារម្មណ៍​ថា ត្រូវគេ​បដិសេធ ចំណែក​ស្ត្រី ក៏​គ្មាន​អារម្មណ៍​រ៉ូមែនទិក និង​មិន​យល់​ក្នុង​រឿង​សម្ព័ន្ធភាព​ផ្លូវភេទ​។ តាម​សញ្ជាតិញាណ​ស្ត្រី​មិនបាន​ដឹងខ្លួន​ថា បុរស​មាន​អារម្មណ៍​ទន់ជ្រាយ​កំរិតណា​នៅពេល​ឮ​នាង​មិន​ស្ថិតនៅក្នុង​អារម្មណ៍​ចង់​រួម​សិច ហើយ​តាម​សញ្ជាតិញាណ​របស់​បុរស​គេ​ក៏​មិនដឹងថា ស្ត្រី​ត្រូវការ​ភាព​រ៉ូមែនទិក និង​ការនិយាយ​ប្រលោម​បែបណា ទើប​បើក​ចិត្ត​ឲ្យ​នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ភេទ​កើតឡើង​។​
​     ​នៅពេល​បុរស​គ្មាន​អារម្មណ៍​ថា​ត្រូវគេ​បដិសេធ ស្វាមីភរិយា​ក៏ត្រូវ​និយាយ​គ្នា ក្នុង​ផ្លូវ​វិជ្ជមាន​ដោយ​អា​ការៈសប្បាយៗ​ស្តីពី​រឿង​សិច ជាពិសេស​ស្តីពី​ការចាប់ផ្តើម​រួម​សិច នៅពេល​បុរស​បានទទួល​ញាណ​ប្រាប់​ដដែលៗ​ថា ស្ត្រី​ចង់​រួម​សិច​ជាមួយ​គេ​ហើយ​កំលាំង​ប្រាថ្នា​ក៏មាន​ខ្លាំងក្លា​ឡើង​។​
​     ​នៅពេល​ស្ត្រី​មាន​អារម្មណ៍​ថា បុរស​មាន​ភាព​ប៉ិនប្រសប់​ក្នុង​រឿង​សិច​និង​គាំទ្រ​នាង ក្នុង​ផ្នែក​សម្ព័ន្ធភាព នាង​ក៏​នឹងមាន​អារម្មណ៍​ប្រាថ្នា​ខាង​ផ្លូវភេទ​ដែល​ស្រស់ថ្លា​។ ការទំនាក់ទំនង​ដ៏​ល្អ និង​ការគាំទ្រ​ក្នុង​សម្ព័ន្ធ​ភាពជា​រឿង​សំខាន់បំផុត​សំរាប់​ស្ត្រី តែ​សំរាប់​បុរស​ទោះបី​ផ្នែក​សម្ព័ន្ធ​ភាពជា​រឿង​សំខាន់ ប៉ុន្តែ​ភាគច្រើន​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ជោគជ័យ​ក្នុង​រឿង​សិច​ដែល​គេ​មាន​ចំពោះ​នាង​នោះឯង​។​
​     ​នៅពេល​ស្វាមីភរិយា ឈប់​រួមភេទ​នឹង​គ្នាច្រើនៗ​ដង​ក្នុង​មួយ​សប្តាហ៍​ជំនួស​ឲ្យ​ការគិត​ដោយ​ខ្លួនឯង​ថា ពួកគេ​មិន​ចាប់អារម្មណ៍​ចំពោះ​គ្នា​តទៅទៀត​នោះ ពួកគេ​បែរជា​ដឹងខ្លួន​ថា កំពុង​ត្រូវគេ​រាំងស្ទះ​ទៅវិញ​។​
​     ​អង្គ​ប្រកប​សំខាន់​នៃ​ការ​មាន​សុខភាព​ផ្លូវភេទ​ដែល​ល្អ គឺ​ការ​មាន​ភេទ​សម្ព័ន្ធ​នឹង​គ្នា​យ៉ាង​ខ្ជាប់​ខ្ជួន​ហើយ​ចំនួន​ដង​ជា​មធ្យម​គឺ​២​ទៅ​៣​ដង​ក្នុង​មួយ​សបា្ដហ៍​។ ការ​មាន​ភេទ​សម្ព័ន្ធ​ដែល​ថយចុះ​បានន័យថា អ្នក​អាច​រក​ផ្លូវ​ចេញ​បាន​តាមរយៈ​អ្វី​ផ្សេងៗ​។ ប្រសិនបើ​អ្នក​នៅមាន​រាងកាយ​ដែលមាន​សុខភាព​ល្អ រឹងប៉ឹង ក្នុង​វ័យ​៤០​ឆ្នាំ​គួរ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​ខ្ជាប់ខ្ជួន ហើយ​ដូចគ្នានេះដែរ ប្រសិនបើ​អ្នក​ចង់​មាន​ភ្លើង​ប្រាថ្នា ដែល​ឆេះ​សន្ធោរ​សន្ធៅ​ជានិច្ច​នោះ ក៏ត្រូវ​រក្សា​ចំនួន​ដង​នៃ​ការ​មាន​ភេទ​សម្ព័ន្ធ​ផងដែរ ពោលគឺ​ត្រូវមាន​សម្ព័ន្ធ​នឹង​គ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ឲ្យ​មានការ​ថយចុះ ដើម្បី​ឲ្យ​ភ្លើង​សិច​របស់​អ្នក នៅតែ​ក្តៅ​រោលរាល​ព្រម​ទទួល​ការរួម​សិច​គ្រប់​រដូវ​កាល​៕
005
006
007

ហេតុអ្វី​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​?

0 comments