ហេតុអ្វី​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​?

0 comments
​     ​ស្ត្រី​ដែល​រង់ចាំតែ​យកចិត្ត​អ្នកដទៃ នាង​ក៏​គិត​ចំពោះ​ខ្លួន​ឯង​និង​សេចក្ដីប្រាថ្នា​របស់ខ្លួន​ឯង​ថយចុះ​នាង​អាច​ដឹង​ពី​អារម្មណ៍​របស់​អ្នកដទៃ​បាន តែ​មិនដែល​ដឹង​ពី​អារម្មណ៍​ខ្លួនឯង​ឡើយ​។ដូចគ្នា​នឹង​បុរស ដែល​ភ្លេច​អារម្មណ៍​ខ្លួនឯង ចំណែក​ស្ត្រី ក៏​ភ្លេច​ពី​សេចក្ដីប្រាថ្នា​ខាង​ផ្លូវ​អារម្មណ៍​របស់​ខ្លួនឯង​។ 
​     ​នៅពេល​បុរស​យកចិត្ត​ស្ត្រី គេ​ក៏​ធ្វើ​ឲ្យ​នាង​បានដឹង​អំពី​តំរូវការ​របស់​ខ្លួនឯង​ម្តងទៀត ហើយ​នៅពេល​ស្ត្រី​ធូរស្បើយ​លើ​ការកៀបសង្កត់​ដែល​ត្រូវ​យកចិត្ត​អ្នកដទៃ ទើប​នាង​ចាប់ផ្តើម​មាន​តម្រូវការ​ផ្លូវភេទ​។ ការដែល​បុរស​ផ្តល់​ការចាប់អារម្មណ៍​ក្នុង​ចំនុច​លំអិត​តូចតាច​ផ្សេងៗ ដើម្បី​យកចិត្ត​នាង និង​ធ្វើ​ឲ្យ​នាង​ចាប់ផ្តើម​បើកចំហ​អារម្មណ៍​ខ្លាំង​ឡើង​។ នៅពេល​បានទទួល​ការយល់​ចិត្ត និង​ការយកចិត្តទុកដាក់​ផ្នែក​អារម្មណ៍ នាង​ក៏​ចាប់ផ្តើម​មាន​សេចក្ដីប្រាថ្នា​ក្នុង​រឿង​ភេទ ព្រោះ​ជួនកាល​ស្ត្រី​មិនដឹងថា ខ្លូន​ឯង​ត្រូវការ​ការ​ជម្រុញ​ត្រង់នេះ​ទេ លុះ​ពេល​នាង​បានទទួល​ការ​ជម្រុញ​ត្រង់នោះ​ទើប​ដឹងខ្លួន​។ ការផ្តល់​នូវ​អ្វីដែល​ស្ត្រី​ត្រូវការ​យ៉ាង​ប៉ិនប្រសប់ និង​ជួយ​ឲ្យ​នាង​រកឃើញ​នូវ​តម្រូវការ​របស់ខ្លួន​ឯង និង​ចាប់ផ្តើម​រៀន​ស្គាល់​រហូត​តទៅ​។​
​     ​អ្នក​ចង់​រួម​សិច​ឬទេ​?
​     ​នៅពេល​ស្ត្រី​មក​ទុកចិត្ត ក្នុង​ការរួម​សិច បុរស​គួរ​សួរ​ទៅ​នាង​ថា អូន​ចង់​រួម​សិច​ជាមួយ​បង​ឬទេ​? ស្ទើរ​តែ​រាល់ដង ស្ត្រី​និង​ឆ្លើយថា​យល់ព្រម​ជានិច្ច ហើយ​បុរស​អាច​និង​ចម្លែក​ចិត្ត នៅពេល​នាង​ឆ្លើយតប​ថា ការពិត «​ខ្ញុំ​ក៏​ចង់​រួម​សិច​ជាមួយ​បង​ដូចគ្នា​ដែរ​»​។​
​     ​នៅពេលដែល​លឺ​បែបនេះ ប្រៀបដូចជា​បាន​ស្គាល់​ទំនុកភ្លេង​ដ៏​ពីរោះ​ដូច្នោះ​ដែរ​។ តែ​ស្ត្រី​ខ្លះ​បរិយាយ​ប្រាប់​ហេតុផល​ទាំងពួង​ដែល​នាង​មិច​ចង់​រួម​សិច​ដោយ​និយាយថា « ខ្ញុំ​មិនដឹង យើង​មាន​ពេល​គ្រប់គ្រាន់​ឬ​អត់ ខ្ញុំ​មាន​ខោអាវ​ត្រូវ​បោក មាន​ការងារ​ត្រូវធ្វើ​ច្រើន ឬ ក៏​ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ខ្លួនឯង​មាន​អារម្មណ៍​យ៉ាងណា ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​ណាស់ ខ្ញុំ​គិតថា​គួរ​បង្ហើយ​កិច្ចការ​នេះ​សិន​»​។​
​     ​នៅពេល​នាង​ចាប់​ផ្តើមនិយាយ​បុរស​គួរ​ដាស់តឿន​ខ្លួនឯង នាង​មិនបាន​ឆ្លើយ​បដិសេធ​ទេ​នាង​គ្រាន់តែ​ចង់​និយាយ ឬ​ជូន​កាល គ្រាន់តែ​ជាការ​និយាយ​បែប​ពង្វែង ព្រោះ​ស្ត្រី​ភាគច្រើន​មិន​ហ៊ាន​និយាយ​អូ​ខេ​រឿងនេះ​ទេ​។​
​     ​ការទទួលខុសត្រូវរ​បស់​បុរស​៖
​     ​ការដែល​បុរស​មាន​សម្ព័ន្ធ​ភាពល្អ ជាមួយ​ស្ត្រី​បាន​នោះ គេ​ត្រូវ​កែលំអ​ខ្លួនឯង​។ ក្នុងការ​រឹត​សម្ព័ន្ធភាព​ស្នេហ៍​រមែង​មាន​ឧបសគ្គ​មក​រាំងស្ទះ​ជានិច្ច​។ ជា​ញឹកញាប់​ណាស់ ដែល​បុរស​គិតថា នៅពេល​រៀបការ​ហើយ​ភារកិច្ច​ក្នុងការ​សាង​សម្ព័ន្ធភាព​ក៏​អស់​ដែរ​។ ប៉ុន្តែ​តាមពិតទៅ​បុរស​ដែល​ឆ្លាត និង​ព្យាយាម​សាង​សម្ព័ន្ធភាព​យ៉ាង​មាន​សតិ​ជានិច្ច ដែល​ជួយ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ធូរស្បើយ និង​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​គូ​មាន​សេចក្តីសុខ​ខ្លាំង​ឡើង​ផងដែរ​។​
​​     ​សម្ព័ន្ធភាព​ដែល​ល្អ គឺ​ការ​ផ្សំ​បញ្ចូល​គ្នា​យ៉ាង​ល្អ រវាង​ពេលវេលា​ធ្វើ​ការងារ ពេលវេលា​លេង ពេលវេលា​ផ្ទាល់ខ្លួន និង​ពេលវេលា​គ្រួសារ​។​
​     ​ការទទួលខុសត្រូវ​សំខាន់​របស់​បុរស គឺ​ការមិន​ឲ្យ​ខ្លួនឯង មានចិត្ត​ផ្តោត​អ្វី​ម្យ៉ាង​ខ្លាំង​ហួសហេតុ​ពេក​រួមទាំង​ការយកចិត្តទុកដាក់​គោរព យល់ចិត្ត និង​ដឹង​ពិត​ពី​តម្រូវការ​របស់​ភាគី​ម្ខាង​ទៀត​។ ហើយ​ខណៈ​ជាមួយគ្នានេះ​ក៏ត្រូវ​រក្សាទុក​នូវ​ភាពជា​ខ្លួនឯង​តាមបែប​ភាពជា​បុរស​ផងដែរ​។​
​     ​នៅពេល​បុរស​ព្យាយាម​រៀន​ស្គាល់ពី​អារម្មណ៍​របស់​នាង ក៏​ចង់​គាំទ្រ​នាង​ខ្លាំង​ឡើង និង​បានដឹង​ពី​តម្រូវការ​របស់​ស្ត្រី និង​តម្រូវការ​ផ្នែក​សម្ព័ន្ធភាព​របស់ខ្លួន​ឯង​។​
​     ​អារម្មណ៍​ភេទ​ដែល​ឡើង​ចុះៗ ៖
​     ​ជា​រឿង​សុខភាព​និង​ធម្មជាតិ ដែល​សភាព​នៃ​អារម្មណ៍​ភេទ​ឡើង​ចុះៗ និង​ជា​រឿង​ធម្មតា អាច​គ្មាន​អារម្មណ៍​ភេទ​ជាមួយ​គេ ឬ​នាង​ផងដែរ​។ អ្នក​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​បាន​។ ការធ្វើ​ឲ្យ​ខ្លួន​ពេញចិត្ត​ខាង​ផ្លូវភេទ​ជា​មូលដ្ឋាន​នៃ​ការ​មាន​សុខភាព​ជីវិត ដែល​ល្អ​ក្នុង​រឿង​ភេទ​។​
​     ​ហេតុអ្វី​ទើប​គូគ្រង​មានការ​រួម​សិច​គ្នា​ថយចុះ​?
​     ​ស្វាមីភរិយា​សម័យនេះ មានការ​រួម​សិច​គ្នា​ថយចុះ​ច្រើន ទោះបី​មាន​បុរស​និង​ស្ត្រី ដែល​ស្រេកឃ្លាន ចង់​រួម​សិច​គ្នា​ច្រើនតែ​ក្រោយពី​រៀបការ​និង​គ្នា​បាន​២​ទៅ​៣​ឆ្នាំ រឿង​ផ្សេង​បែរជា​មាន​ភាព​សំខាន់​ជាង ហើយ​ការរួម​សិច​ក៏​ត្រូវគេ​សំលឹង​ហួស ហេតុផល​ប្រការ​ដំបូងៗ នៃ​ការចាប់អារម្មណ៍​ដែល​ថយចុះ​បែបនេះ ស្ថិត​នៅត្រង់ថា​បុរស​មាន​អារម្មណ៍​ថា ត្រូវគេ​បដិសេធ ចំណែក​ស្ត្រី ក៏​គ្មាន​អារម្មណ៍​រ៉ូមែនទិក និង​មិន​យល់​ក្នុង​រឿង​សម្ព័ន្ធភាព​ផ្លូវភេទ​។ តាម​សញ្ជាតិញាណ​ស្ត្រី​មិនបាន​ដឹងខ្លួន​ថា បុរស​មាន​អារម្មណ៍​ទន់ជ្រាយ​កំរិតណា​នៅពេល​ឮ​នាង​មិន​ស្ថិតនៅក្នុង​អារម្មណ៍​ចង់​រួម​សិច ហើយ​តាម​សញ្ជាតិញាណ​របស់​បុរស​គេ​ក៏​មិនដឹងថា ស្ត្រី​ត្រូវការ​ភាព​រ៉ូមែនទិក និង​ការនិយាយ​ប្រលោម​បែបណា ទើប​បើក​ចិត្ត​ឲ្យ​នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ភេទ​កើតឡើង​។​
​     ​នៅពេល​បុរស​គ្មាន​អារម្មណ៍​ថា​ត្រូវគេ​បដិសេធ ស្វាមីភរិយា​ក៏ត្រូវ​និយាយ​គ្នា ក្នុង​ផ្លូវ​វិជ្ជមាន​ដោយ​អា​ការៈសប្បាយៗ​ស្តីពី​រឿង​សិច ជាពិសេស​ស្តីពី​ការចាប់ផ្តើម​រួម​សិច នៅពេល​បុរស​បានទទួល​ញាណ​ប្រាប់​ដដែលៗ​ថា ស្ត្រី​ចង់​រួម​សិច​ជាមួយ​គេ​ហើយ​កំលាំង​ប្រាថ្នា​ក៏មាន​ខ្លាំងក្លា​ឡើង​។​
​     ​នៅពេល​ស្ត្រី​មាន​អារម្មណ៍​ថា បុរស​មាន​ភាព​ប៉ិនប្រសប់​ក្នុង​រឿង​សិច​និង​គាំទ្រ​នាង ក្នុង​ផ្នែក​សម្ព័ន្ធភាព នាង​ក៏​នឹងមាន​អារម្មណ៍​ប្រាថ្នា​ខាង​ផ្លូវភេទ​ដែល​ស្រស់ថ្លា​។ ការទំនាក់ទំនង​ដ៏​ល្អ និង​ការគាំទ្រ​ក្នុង​សម្ព័ន្ធ​ភាពជា​រឿង​សំខាន់បំផុត​សំរាប់​ស្ត្រី តែ​សំរាប់​បុរស​ទោះបី​ផ្នែក​សម្ព័ន្ធ​ភាពជា​រឿង​សំខាន់ ប៉ុន្តែ​ភាគច្រើន​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ជោគជ័យ​ក្នុង​រឿង​សិច​ដែល​គេ​មាន​ចំពោះ​នាង​នោះឯង​។​
​     ​នៅពេល​ស្វាមីភរិយា ឈប់​រួមភេទ​នឹង​គ្នាច្រើនៗ​ដង​ក្នុង​មួយ​សប្តាហ៍​ជំនួស​ឲ្យ​ការគិត​ដោយ​ខ្លួនឯង​ថា ពួកគេ​មិន​ចាប់អារម្មណ៍​ចំពោះ​គ្នា​តទៅទៀត​នោះ ពួកគេ​បែរជា​ដឹងខ្លួន​ថា កំពុង​ត្រូវគេ​រាំងស្ទះ​ទៅវិញ​។​
​     ​អង្គ​ប្រកប​សំខាន់​នៃ​ការ​មាន​សុខភាព​ផ្លូវភេទ​ដែល​ល្អ គឺ​ការ​មាន​ភេទ​សម្ព័ន្ធ​នឹង​គ្នា​យ៉ាង​ខ្ជាប់​ខ្ជួន​ហើយ​ចំនួន​ដង​ជា​មធ្យម​គឺ​២​ទៅ​៣​ដង​ក្នុង​មួយ​សបា្ដហ៍​។ ការ​មាន​ភេទ​សម្ព័ន្ធ​ដែល​ថយចុះ​បានន័យថា អ្នក​អាច​រក​ផ្លូវ​ចេញ​បាន​តាមរយៈ​អ្វី​ផ្សេងៗ​។ ប្រសិនបើ​អ្នក​នៅមាន​រាងកាយ​ដែលមាន​សុខភាព​ល្អ រឹងប៉ឹង ក្នុង​វ័យ​៤០​ឆ្នាំ​គួរ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​ខ្ជាប់ខ្ជួន ហើយ​ដូចគ្នានេះដែរ ប្រសិនបើ​អ្នក​ចង់​មាន​ភ្លើង​ប្រាថ្នា ដែល​ឆេះ​សន្ធោរ​សន្ធៅ​ជានិច្ច​នោះ ក៏ត្រូវ​រក្សា​ចំនួន​ដង​នៃ​ការ​មាន​ភេទ​សម្ព័ន្ធ​ផងដែរ ពោលគឺ​ត្រូវមាន​សម្ព័ន្ធ​នឹង​គ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ឲ្យ​មានការ​ថយចុះ ដើម្បី​ឲ្យ​ភ្លើង​សិច​របស់​អ្នក នៅតែ​ក្តៅ​រោលរាល​ព្រម​ទទួល​ការរួម​សិច​គ្រប់​រដូវ​កាល​៕
005
006
007
Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: