Showing posts with label news. Show all posts
Showing posts with label news. Show all posts










កញ្ញសាសា ចូលខ្លួនទៅបំភ្លឺនៅ តុលាការជា លើកដំបូង ពីហេតុការណ៍ហិង្សា ដែលបានកើតលើរូបនាង (មានវីដេអូ)


លោក សុខ ប៊ុន ដែលជាអ្នកប្រើអំពើហិង្សាលើកញ្ញសាសា មិនបានចូលខ្លួនទៅបំភ្លឹនៅតុលាការតាមការកោះហៅនោះទេ។ ប៉ុន្តែកញ្ញសាសា ដែលជាជនរងគ្រោះបានចូល ខ្លួនទៅបំភ្លឺនៅតុលាការជាលើកដំបូង ពីហេតុការហិង្សាដែលបានកើតលើរូបនាងកាល ពីថ្ងៃទី២ កក្កដានោះ។
Credit: PNN News
Screen Shot 2015-07-17 at 4.01.16 PM

កញ្ញសាសា ចូលខ្លួនទៅបំភ្លឺនៅ តុលាការជា លើកដំបូង ពីហេតុការណ៍ហិង្សា ដែលបានកើតលើរូបនាង

0 comments





  • បុរស​ម្នាក់​​រស់​នៅ​ក្នុង​ទី​ក្រុង​ Doncaster​ ប្រទេស​អង់គ្លេស​ ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​តែ​​ប្រើប្រាស់​បណ្ដាញ​​សង្គម​ Facebook​ មិន​ត្រឹម​ត្រូវ។

    police
    Shane Ward ​អាយុ​៣១​ឆ្នាំ​ បាន​សរសេរ​ជា Comment ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ប៉ូលិស​ អំពី​​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​មួយ​ ដោយ​បង្ហាញ​ទាំង​ឈ្មោះ​របស់​ជន​រង​គ្រោះ​​ផង​ ដែល​តុលាការ​កំពុង​ស៊ីប​អង្កេត។ បុរស​រូប​នេះ​ត្រូវ​បាន​ជាប់​ទោស​ពី​បទ​បំពាន​សិទ្ធិ​​ជន​រង​គ្រោះ​នៃ​អំពើ​​រំលោភ​បំពាន​ផ្លូវ​ភេទ។

    ក្នុង​ច្បាប់​អង់គ្លេស​ ជន​រងគ្រោះ​មាន​សិទ្ធិ​មិន​ឲ្យ​សាធារណៈ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្លួន។ Shane Ward ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​២១​ ខាង​មុខ​នេះ ដោយសារ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​ត្រឹម​ត្រូវ។ ​

    ប៊ូលិស​ក្នុង​ក្រុង Doncaster​ និយាយ​ថា​ គេ​ស្វាគមន៍​រាល់​ Comment នានា​ ប៉ុន្តែ​ពាក្យ​ពេចន៍​ទាំង​នោះ​មិន​គួរ​បំពាក់​លើ​នរណា​ម្នាក់​ ឬ​ច្បាប់​របស់​ប្រទេស​ឡើយ៕

    ដោយសារ​តែ​​ប្រើប្រាស់​បណ្ដាញ​​សង្គម​ Facebook​ មិន​ត្រឹម​ត្រូវ ត្រូវចាប់ខ្លួន

    0 comments

    flash

    ប្រិយមិត្ត​ជា​ច្រើន​ដែល​មាន​បញ្ហា​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ​តាម​ Flash​ ឥឡូវ​នេះ​លែង​បារម្ភ​ទៀត​ទៅ។  ដោយ​មើល​ និង​ធ្វើ​តាម​ដំណាក់​កាល​នីមួយៗ​​ក្នុង​វីដេអូ​នេះ​ អ្នក​អាច​បិទ​មេរោគ​ពី​ USB ​ឆ្លង​ចូល​កុំព្យូទ័រ​របស់​អ្នក​បាន។

    ទស្សនា​វីដេអូ៖




    អាន​​​គន្លឹះ​បច្ចេកវិទ្យា​ខ្លី​ៗ​ ចុច​ត្រង់​នេះ

    ដោយ៖ សំនៀង

    វីដេអូ​ជា​ភាសា​ខ្មែរ​ ធ្វើ​ឲ្យ​អ្នក​អស់​កង្វល់​​រឿង​មេរោគ​ឆ្លង​ចូល​កុំព្យូ​ទ័រ​តាម​ Flash​

    0 comments


    9 Jul, 2015 15:07
    3  Comment (s)
    ស្ថានីយ​ទូរទស្សន៍​ PNN នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃសៅរ៍ ទី ១១ ខែ កក្កដា ខាង​មុខ​នេះ។ នៅ​ក្នុង​ព្រឹត្តិការណ៍​អបអរ​នៃ​ការ​ចាប់​ផ្ដើម​ដំបូង​របស់​ស្ថានីយ​ទូរទស្សន៍ PNN នឹង​មាន​វត្តមាន​តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង តារា​ថៃ​ចំនួន ១២ នាក់ អញ្ជើញ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។
     
    PNN

    ប្រសិន​បើ​ពុំ​មាន​ការ​ប្រែប្រួល​នោះ​ទេ តារា​ថៃ​​ទាំង​ ១២ នាក់ នឹង​មក​ដល់​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​ ១២:៣០ នាទី​រសៀល គឺ​មក​ដល់​មុន​ ៥ ម៉ោង នៃ​កម្មវិធី​​បើក​ការ​ចាក់​ផ្សាយ​លើក​ដំបូង​របស់​ស្ថានីយ​ទូរទស្សន៍ PNN។

    អគ្គនាយក​ស្ថានីយ​ទូរទស្សន៍ PNN លោក Glen Felgate បាន​ថ្លែង​ថា៖ “ការ​សម្ដែង​លើ​ឆាក ​និង ​កម្មវិធី​កម្រាល​ព្រំ​ក្រហម​របស់​យើង នឹង​បង្ហាញ​រ៉ាយរ៉ាប់​អំពី​កម្មវិធី​ផ្សេងៗ​របស់​ស្ថានីយ។ ការ​ចាក់​ផ្សាយ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ៥:៣០ នាទី​ល្ងាច ថ្ងៃសៅរ៍ ១១ ខែ​កក្កដា ​នឹង​អាច​ឱ្យ​ទូរ​ទស្សនិកជន​បាន​ស្គាល់​រសជាតិ​ពិត​នៃ​ស្ថានីយ​ទូរទស្សន៍​នេះ”។

    ពិធី​ករ-ពិធី​ការិនី​ទូរទស្សន៍ មាន​លោក ប៉ែន ចំរ៉ុង អ្នកនាង NG និង​អ្នក​នាង​ ខាត់ សុខឃីម គឺ​ស្ថិត​ក្នុង​ចំណោម​តារា​ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នោះ។ ចំណែក​ឯ​តារា​មក​ពី​ប្រទេស​ថៃ​ទាំង ១២ នាក់​​នោះ​វិញ រួមមាន៖

    -Patricia Tanchanok Good
    -Art Phasut Banyaem
    -JOY RINLANEE SRIPEN
    -Puifai af
    -KAI VORAYUTHMILINCHENDA
    -Mek Chirayu Khanthayuth
    -Pak Narapat
    -Marninphun Pinyopiyawis
    -Nino Methanee Buranasiri
    -Maple Patchuda
    -GAVIN DUVAL
    -POTAE NIA BAEB

     
    Patricia-Tanchanok-Good
    Patricia-Tanchanok-Good
     
    Joy
    Joy
     
    Art-Phasut-Banyaem
    លោក Art-Phasut-Banyaem
     
     
    ស្ថានីយ​ទូរទស្សន៍ PNN បាន​ចំណាយ​ទុន​វិនិយោគ​ជាង ​២០លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​សាងសង់​ស្ទូឌីយ៉ូ ក៏​ដូចជា​ឧបករណ៍​ទំនើប​ៗ និង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ទៀត ​ទៅ​លើ​ការ​ផលិត​កម្មវិធី៕

    ព័ត៌មាន​លម្អិត​ចុចអាន​ត្រង់​នេះ

    អត្ថបទ៖ ដៃគូសហការ

    ពីរ​ថ្ងៃ​ទៀត PNN បង្ហាញ​រូបភាព​​ផ្លូវ​ការ​តាម​កញ្ចក់​ទូរទស្សន៍​លើក​ដំបូង​នៅ​កម្ពុជា

    0 comments


    អង្ករ​ក្លែងក្លាយ​មិន​ត្រឹម​តែ​គ្មាន​ឥទ្ធិពល​អាក្រក់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​មាន​គុណភាព​ល្អ​ជាង​អង្ករ​ធម្មជាតិ​ទៅ​ទៀត ព្រោះ​មាន​កម្រិត​គ្លុយកូស​តិច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៅ​សាកលវិទ្យាល័យ​មួយ​របស់​ប្រទេស​ហ្វីលីពីន។

    2

    អ្នក​ស្រី Ma. Concepcion Lizada ដែល​កាន់​សញ្ញាប័ត្រ​បណ្ឌិត និង​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៅ​សាកលវិទ្យាល័យ UP Diliman បាន​និយាយ​ថា ការ​ល្បី​សុស​សាយ​ចំពោះ​អង្ករ​ក្លែងក្លាយ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​នាំ​ឲ្យ​វា​មាន​ឈ្មោះ​មិន​ល្អ។ ​​​

    “ខ្ញុំ​គួរ​ហៅ​វា​ថា​ជា​អង្ករ​ច្នៃ​ប្រឌិត​វិញ… អង្ករ​ច្នៃ​ប្រឌិត​កំពុង​ត្រូវ​គេ​ផ្ដល់​ឈ្មោះ​អាក្រក់​ជា​ទីបំផុត”។ អ្នក​ស្រី​សាស្ត្រាចារ្យ Lizada ប្រាប់​ក្រុម​អ្នក​វិទ្យាសាស្ត្រ សាស្ត្រាចារ្យ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ទៀត ក្នុង​វេទិកា​មួយ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៣៧ របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ នៅ​សណ្ឋាគារ​ម៉ានីល កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

    អ្នក​វិទ្យាសាស្ត្រ​ស្រី​រូប​នេះ បាន​អះ​អាង​ថា អង្ករ​ក្លែង​ក្លាយ​ពិត​ជា​ធ្វើ​ចរាចរណ៍​យ៉ាង​ទូលំទូលាយ​លើ​ទីផ្សារ​មែន ប៉ុន្តែ​គេ​ហៅ​វា​ថា​អង្ករ​ពោត។ សារព័ត៌មាន​ជា​ច្រើន​បាន​វាយ​ប្រហារ​ទៅ​លើ​អង្ករ​ប្រភេទ​នេះ ប៉ុន្តែ​អ្នក​ស្រី​បាន​អះ​អាង​ថា​​ធ្លាប់​សាក​ល្បង​ដោយ​ផ្ទាល់​រួច​ហើយ និង​បញ្ជាក់​ថា​វា​ពិត​ជា​ឆ្ងាញ់។

    អ្នក​ស្រី Lizada បាន​និយាយ​ទៀត​ថា អង្ករ​ច្នៃ​ប្រឌិត ឬ​អង្ករ​ពោត គឺ​ជា​ផលិតផល​នៃ​បច្ចេកវិទ្យា​ចំណី​អាហារ។ អង្ករ​ប្រភេទ​អាច​ល្អ​ជាង​អង្ករ​ធម្មជាតិ ព្រោះ​ផលិត​ចេញ​ពី​ប្រភព​សារជាតិ​ជា​ច្រើន និង​មាន​ជាតិ​គ្លុយកូស(ស្ករ)​តិច។

    យ៉ាង​ណា​ក្ដី មតិ​នេះ​ត្រូវ​បាន​ប្រជាជន​ជា​ច្រើន​ច្រាន​ចោល និង​ចាត់​ទុក​ថា​គ្មាន​មូលដ្ឋាន ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ទៅ​លើ​អ្នកវិទ្យាសាស្ត្រ​ពោរពេញ​ដោយ​បទ​ពិសោធន៍​ដែរ។ មួយ​រយៈ​ចុង​ក្រោយ​នេះ អង្ករ​ក្លែងក្លាយ​បាន​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​មាន​ការ​រីក​រាល​ដាល​បន្ត​បន្ទាប់​នៅ​តំបន់​នានា៕

    វីដេអូ​បង្ហាញ​ពី​បាយ​ដែល​ដាំ​ចេញ​ពី​អង្ករ​ក្លែងក្លាយ៖ 



    ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ដែរ ចំពោះ​មតិ​របស់​អ្នកវិទ្យាសាស្ត្រ​ចំណី​អាហារ​រូប​នេះ?

    ​​​
    ប្រែ​សម្រួល៖ គង់ វិសាល
    ប្រភព៖ abs-cbnnews​

    អ្នក​វិទ្យាសាស្ត្រ​ហ្វីលីពីន៖ អង្ករ​ក្លែងក្លាយ​អាច​មាន​គុណភាព​ល្អ​ជាង​អង្ករ​ធម្មជាតិ​

    0 comments


    ​​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​សិក្សា​ច្បាប់​ ឬ ចង់​មាន​ចំណេះ​ដឹង​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​ក្នុង​ស្រុក​ខ្មែរ​ឥឡូវ​​អាច​មាន​ឱកាស​ទាញ​យក​ ឬ មើល​លើ​ទូរសព្ទ និង កុំព្យូទ័រ​បាន​រហូត​ដល់ ៣០៥ ក្បាល​ដែល​ក្នុង​នោះ​មាន​នីតិ​ច្បាប់​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ។

    ដើម្បី​បាន​សៀវភៅ​ច្បាប់​អេឡិចត្រូនិក​ទាំង​នោះ​មក​អាន​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖

    ១. សម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ

    ក​ .ដំបូង​ចុច​ត្រង់​នេះ … ដើម្បី​ទៅ​កាន់ប្រភព​ដើម​សៀវភៅ​ទាំង​នោះ

    1
    ខ .ចុច​លើ​ពាក្យ​ Add To Drive បន្ទាប់​មក​ ចុច​លើ​ពាក្យ Open in Drive រួច​ចុច Open to Drive

    2


    3
    គ .ត្រង់​នេះ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​មាន​គណនី​ Google (email) មួយ​ដើម្បី​ចូល​ទៅ​កាន់​ Google Drive បាន

    3.2
    ឃ. មួយ​ទៀត​ប្រិយមិត្ត​អាច​ Download ជា File PDF បាន​ (មើលរូប)

    4

    ២. សម្រាប់​​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ទាំង​ iOS និង Android

    ក. ដំបូង​ត្រូវ​ទាញ​យក​ App មួយ​ឈ្មោះ​ថា Google Drive ពី App Store ឬ Play Store

    e
    ខ. បន្ទាប់​មក​ចុច​ត្រង់​នេះ​… ដើម្បី​ចូល​ទៅ​ប្រភព​ដើម​នៃ​សៀវភៅ​ច្បាប់​ទាំង​នោះ

    a

    គ. ត្រង់​នេះ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​មាន​គណនី​ Google (gmail)មួយ​សម្រាប់​ចូល​ទៅ​កាន់​ Google Drive បាន ,ចុច​ Sign In

    b

    dddddddddddddddddd
    ឃ.  ចុច​ពាក្យ​ថា Add បន្ទាប់​មក​ពាក្យ​ Open in Drive

    c
    d
    ង. ត្រង់​នេះ​គឺ​រាល់​សៀវភៅ​ទាំង​អស់​នឹង​ទាញ​យក​ចូល​ទៅ​ក្នុង Google Drive ពេល​​ប្រិយមិត្ត​​ចង់​បើក​មើល​គឺ​គ្រាន់​តែ​​ចូល​​ទៅ​​កាន់ App Google Drive ជា​ការ​ស្រេច

    e
    f

    បញ្ជាក់៖ ​ប្រិយមិត្ត​គ្រាន់​តែ​បំពេញ​ Gmail ដែល​ប្រិយមិត្ត​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ​ឲ្យ​ដូច​ទៅ​លើ​ទូរសព្ទ​គឺ​អាច​បើក​មើល​​នៅ​លើ​ Google Drive របស់ទូរសព្ទបាន​ហើយ។

    អត្ថបទ៖ ដារ៉ាឆានី
    ប្រភព​នៃ​សៀវភៅ៖ Page ជំរុញ​ការ​ពិភាក្សា​អំពី ការអភិវឌ្ឍន៍

    នេះ​នែក! ​សៀវភៅ​ច្បាប់​​ខ្មែរ ៣០៥ ក្បាល​អាច​អាន​លើ​ទូរសព្ទម៉ា​ពេញ​ចិត្ត

    0 comments

    ហួត វណ្ណី ប្រាប់​​គន្លឹះ​​យក​​ឈ្នះ​​កម្មវិធី Quiz on Korea ដែល​​ប៉ុស្តិ៍ KBS ផ្សាយ​​ពេល​​វគ្គ​​ផ្ដាច់​ព្រ័ត្រ

    29 Jun, 2015 11:08
     Comment (s)
    កញ្ញា ហួត វណ្ណី​ ជា​ម្ចាស់​ជយ​លាភី​ប្រចាំ​កម្មវិធី Quiz on Korea ២០១៥ ​ប្រ​ចាំ​កម្ពុជា ដែល​កញ្ញា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​ចំណោម​អ្នក​ចូល​រួម​ជាង ២១០ នាក់ កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មិថុនា ២០១៥ នៅ​អាគារ CKCC ថ្មី​ៗ​នេះ​ បាន​ប្រាប់​ពី​តិច​និក​ក្នុង​ការ​ដណ្ដើម​ជ័យ​ជម្នះ​នេះ។




    CKCC (2)យុវតី​អាយុ​ ២២ ​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា ព្រឹត្តិការណ៍ Quiz on korea គឺ​កម្មវិធី​ប្រកួត​សំនួរ​ចម្លើយ​លំដាប់​ពិភពលោក ( Global Quiz) ដែល​មាន​ការ​ចូល​រួម​ពី​ប្រមាណ ២០ ប្រទេស ទូ​ទាំង​សកលលោក ដែល​រៀប​ចំ​ដោយ​ស្ថាន​ទូត​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​ទូរទស្សន៍ KBS ដែល​កម្មវិធី​នេះ​ ចោទ​សួរ​ច្រើន​អំពី​វប្បធម៌ ម្ហូប សិល្បៈ និង ​ប្រទេស​កូរ៉េ ដោយ​ឆ្លើយ​សំនួរ​ខ្លី​ៗ​ពាក់​ព័ន្ធ​នឹង​កូរ៉េ។

    អតីត​និស្សិត​ផ្នែក​ភាសា​កូរ៉េ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បន្ត​ថា​ លើក​មុន​កញ្ញា​ក៏​បាន​ចូល​រួម​ប្រកួត​កម្មវិធី​នេះ​ផង​ដែរ ប៉ុន្តែ​ មិន​ទ​ទួល​ជ័យ​លាភី​ទេ។ តែ​សម្រាប់​ឆ្នាំ​នេះ ​ដោយ​សារ​វណ្ណី​មាន​គន្លឹះ​ដើម្បី​យក​ជយលាភី​ទើប​អាច​យក​ឈ្នះ​បាន​ ដោយ​ការ​រៀន​ភាសា​កូរ៉េ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អាន​សៀវភៅ​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​រួម​ទាំង​វប្បធម៌​យ៉ាង​ច្រើន​ស្ទើរ​តែ​រាល់​ថ្ងៃ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​ដឹង​ច្រើន​ពាក់​ព័ន្ធ​នឹង​កូរ៉េ អាច​ឆ្លើយ​បាន​ល្អ​ស្ទើរ​គ្រប់​សំនួរ​យ៉ាង​ដូច្នេះ​ ព្រោះ​ថា ​កម្មវិធី​នេះ​គេ​ចោទ​សួរ​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េ ដូច្នេះ​បើ​បេក្ខជន​មិន​បាន​អាន​ឬ​ស្រាវ​ជ្រាវ​ច្រើន​ពី​កូរ៉េ​ទេ នោះ​ពិត​ជា​ពិបាក​នឹង​ទទួល​ជយ​លាភី​ណាស់។

    ចំពោះ​ការ​ប្រកួត​នេះ កញ្ញា ហួត វណ្ណី នឹង​ត្រូវ​ទៅ​ចូល​រួម​បន្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​សាធារណរដ្ឋ​កូរ៉េ ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ដើម្បី​សាក​ល្បង​សមត្ថភាព​ជាមួយ​អ្នក​ឈ្នះ​តំណាង​មក​ពី​ប្រទេស​ដទៃ​ទៀត ដែល​ការ​ប្រកួត​នៅ​កូរ៉េ​នេះ ស្ថានីយ​ទូរទស្សន៍ KBS World របស់​កូរ៉េ ​នឹង ​ផ្សព្វ​ផ្សាយ​ទៅ​ជាង ១០០​ ប្រទេស​ជុំវិញ​ពិភពលោក៕




    ko1

    ko3

    ko4

    ko5

    ko2

    CKCC (3)


    ហួត វណ្ណី ប្រាប់​​គន្លឹះ​​យក​​ឈ្នះ​​កម្មវិធី Quiz on Korea ដែល​​ប៉ុស្តិ៍ KBS ផ្សាយ​​ពេល​​វគ្គ​​ផ្ដាច់​ព្រ័ត្រ

    0 comments

    ចង់​ថត​កុន​ដែល​ចាយ​​ទុន​តិចក៏​បាន​ តែ​​ដឹង​ត្រូវ​​ធ្វើ​អ្វី​ខ្លះ​អត់?

    ឃើញ​ភាពយន្ត​បញ្ចាំង​តាម​រោង​កុន​នីមួយ​ៗ​សុទ្ធ​តែ​ចំណាយ​ទុន​ផលិត​អស់​យ៉ាង​ច្រើន។ ចុះ​បើ​ប្រិយមិត្ត ដែល​ពុំ​ធ្លាប់​រៀន​ជំនាញ​ថត​កុន​អី​សោះ​ តែ​ចង់​ផលិត​កុន​​តូច​មួយ​រឿង​ដោយ​ចំណាយ​ថវិកា​តិច​ តើ​ដឹង​ត្រូវ​​ធ្វើ​​អ្វី​ខ្លះ​អត់?​

    670px-200852-21

    បើ​ចង់​ដឹង​ មើល​ខាង​ក្រោម​នេះ​ ដែល​ជា​ការ​ណែនាំ​ដោយ​គេហទំព័រ​ Wikihow៖

    I. ត្រៀម​ខ្លួន​ជា​ស្រេច​​
    ១. គិត​សិន​មុន​នឹង​សម្រេច​ចិត្ត​ព្រោះ​ថត​កុន​មួយ​រឿង​ត្រូវ​ចំណាយ​ថវិកា​ និង​ពេល​វេលា។

    1.1


    ២. មាន​គំនិត​ថា​ចង់​ផលិត​សាច់​​រឿង​អ្វី​

    1.2


    ៣. បើ​អ្នក​ច្បាស់​ថា​ត្រូវ​តែ​ផលិត​រឿង​ ចាប់​ផ្ដើម​សរសេរ​សេណារីយ៉ូ​រឿង​ទៅ។ សេណារីយ៉ូ​មិន​បាច់​អត់​ខ្ចោះ​១០០​%​ និង​មិន​គួរ​សម្ដែង​តាម​​ទាំង​ស្រុង​នោះ​ដែរ។ មាន​ន័យ​ថា​ អ្នក​អាច​កែ​ពេល​កំពុង​ថត​ បើ​គិត​ថា​មិន​​សម។
    ​
    1.3


    ៤. ត្រូវ​មាន​ទស្សនវិស័យ​ថា​អ្នក​ត្រូវ​ទៅ​ណា

    1.4


    ៥. បង្កើត​ Shot list គូរ​ Storyboards

    1.5


    ៦. បង្កើត​កាល​វិភាគ​ថត​ និង​គណនា​ការ​ចំណាយ​ឲ្យ​ហើយ​

    1.6


    II. ចាត់​ចែ​ង​មនុស្ស​
    ១. រក​តួ​សម្ដែង​របស់​អ្នក​ និង​ឲ្យ​គេ​ហាត់​សម្ដែង​ឲ្យ​ហើយ​

    2.1


    ២. ជួល​ក្រុម​ថត (អ្នក​កាន់​កាមេរ៉ា​ អ្នក​កាន់​មេក្រូហ្វូន អ្នក​កាន់​ភ្លើង​…)​

    2.2


    III. ឲ្យ​កិត្តិយស​ជួស​ការ​ចំណាយ​លុយ
    ​​​​​
    ១. រក​អ្វី​ដែល​ហ្រ្វី​ៗ​ឲ្យ​បាន​ច្រើន​ ដូច​កន្លែង​ថត​អត់​បាច់​ជួល​ កាមេរ៉ា​គេ​ឲ្យ​ខ្ចី​

    3.1


    IV. ប្រុង​ប្រយ័ត្ន​ផ្សេង​ៗ​

    ១. កន្លែង​ខ្លះ​បើ​តម្រូវ​ឲ្យ​សុំ​ច្បាប់​​អនុញ្ញាត​ ត្រូវ​សុំ​ការ​អនុញ្ញាត ឬ​បើ​សាច់​រឿង​ត្រូវ​ឆ្លង​រដ្ឋាភិបាល​គួរ​តែ​ឆ្លង​ជា​មុន។

    4.1

    ២. ចេះ​ចាត់​ចែង​​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ឲ្យ​ហើយ
    4.2

    V. ចាប់​ផ្ដើម​ដំណើរ​ការ​ថត​

    ១. ពេល​ថត​ត្រូវ​តម្រង់​ទៅ​តាម​ទស្សនវិស័យ​របស់​អ្នក​

    5.1

    ២. ពេល​ថត​ត្រូវ​ចេះ​រួសរាយ​រាក់​ទាក់​ និង​ព្យាយាម​ពន្យល់​ដល់​សហការី​ បើ​ពួក​​គេ​មិន​យល់​ត្រង់​ណា​

    5.2

    ៣. បើ​វីដេអូ​នេះ​ថត​ដើម្បី​ចូល​រួម​មហោស្រព​ ត្រូវ​គោរព​តាម​ច្បាប់​​របស់​មហោស្រព​នេះ​ក្នុង​ការ​ផលិត​

    5.3

    VI. ចាប់​ផ្ដើម​កាត់​ត​
    ១. ត្រូវ​ចេះ​កម្មវិធី​កាត់​ត។ បើ​មិន​ចេះ​ត្រូវ​រៀន។

    6.1

    ២. ចេះ​ដាក់​ឈ្មោះ​ក្រុម​ការងារ​ និង​សេចក្ដី​ថ្លែង​អំណរ​គុណ​ក្នុង​វីដេអូ​

    6.2

    ៣. បង្ហាញ​ភាពយន្ត​ដែល​សម្រេច​ ដល់​មិត្តភ័ក្ដិ​

    6.3

    ៤. Burn​ ជា​ DVD​ ហើយ​អញ្ជើញ​អ្នក​ផ្សេង​​​មក​ទស្សនា​


    6.4 

    ប្រភព៖  wikihow


    ចង់​ថត​កុន​ដែល​ចាយ​​ទុន​តិចក៏​បាន​ តែ​​ដឹង​ត្រូវ​​ធ្វើ​អ្វី​ខ្លះ​អត់?

    0 comments

    25 May, 2015 16:43
    0  Comment (s)
    តោះ​ចាប់​ផ្តើម​ការ​សប្បាយ​ដ៏អស្ចារ្យ​ជាមួយគ្នា!
    mJamsដែល ​ជា​កម្មវិធី​ទូរស័ព្ទត​ន្រ្តី​ដ៏ថ្មី​បំផុត​​ដែល​​នឹង​អាច​ទាញ​យក​បាន​សម្រាប់​ ទូរស័ព្ទ​ចល័ត​ស្មា​ត​ហ្វូ​នទាំង​អស់ និងគ្រប់​ប​ណ្តាញ​ទូរស័ព្ទនៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលឆាប់ៗ​នេះ​។ នៅ​ថ្ងៃ​ទី ​15 ខែកក្កដា​ ឆ្នាំ 201​​5 ​អ្នក​នឹង​អាច​ទាញ​យក​ចំរៀង​របស់​សិល្បករ​ខ្មែរ​ល្បីៗ​និង​អន្តរ​ជាតិទាំង​អស់​។ គ្រាន់មាន​តែ​ទូរស័ព្ទ​ចល័ត​ស្មា​ត​ហ្វូ​ន​មួយ​ប៉ុណ្ណោះ​អ្នក​អាច​ស្តាប់​បទ​ ចម្រៀង​ណា​មួយ​នៅ​ក្នុង​អាប៊ុម​តន្ត្រី​របស់​យើង​យ៉ាង​ច្រើន​។ mJams មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សាយ​តន្ត្រី​អន្តរជាតិ​ធំបំផុត​លើពិភព​លោក និង​សម្រាប់​ចម្រៀង​កម្ពុជា​ពី​​ផលិតកម្ម​ថោ​ន​, សានដេ​ រស្មី​នាគ​មាស​ និង​ផលិតកម្ម​ឥន្ទធនូ។
    mJams នឹង​ត្រូវ​ដាក់​ឱ្យ​ទាញ​យក​ពី Google Play Store នៅ​ថ្ងៃទី 15 ខែ​កក្កដា​ឆ្នាំ 201​​5 និង​​​ពី iTunes Store និង mJamsmusic.com ឆាប់ៗ​ដោយ​ឥតគិតថ្លៃ​។
    mJams ​គឺ​ជា​កម្មវិធី​ទូរស័ព្ទត​ន្រ្តីដំបូងបំផុត​របស់​ប្រទេស​កម្ពុជា​។ តន្ត្រី​របស់ ​mJamsនឹង​ទៅ​គ្រប់ ​ទី​កន្លែង ដែល​អ្នក​ទៅ​។ ហើយ​មាន​តែ​ការ​ផ្ដល់​ជូន​ពិសេស​ ​គ្មាន​ដែន​កំណត់ មិន​មាន​ការ​រំខានរបស់ mJamsប៉ុណ្ណោះ​ ដែល​ផ្តល់​លោក​អ្នក នូវ​បទ​ចម្រៀង​គ្មាន​ទី​បញ្ចប់​។ អ្នក​អាច​ស្អាប់​ត​ន្រ្តី​ថ្មី​បំផុត​ពេញ​និយម ដោយ​គ្រាន់​តែ​ប្រើម្រាម​ដៃ​របស់​លោកអ្នកចុចលើ កម្ម​វិធី​តន្រ្តី mJams​​។ mJams គឺ​ជា​​កម្មវិធី​តន្ត្រី​​តែ​មួយ​គត់ នៅ​កម្ពុជា​ដែល​បង្កើត​មក​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​អស្ចារ្យ​ជាច្រើន​។

    mjams logo new

    We’re Jammin’​! ជាមួយ​នឹង​លក្ខណៈ​ពិសេស​ផ្តាច់​មុខ Jamming​ អ្នក​អាច​បង្កើត​​បុ៉ស្តឹ៌វិទ្យុ​​ជាមួយនិង​ឌី​ជេ​ផ្ទាល់ខ្លួន​របស់​អ្នកបាន​។ Jamming ផ្តល់​ជំរើស​ស្រដៀង​គ្នា​នឹង​ប្រភេទ​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត និង​ផ្តល់​ជំរើស​កាន់​តែច្រើនដល់អ្នក​។
    ពិភព​តន្រ្តី​របស់អ្នក! mJams Discover អាច​អោយ​អ្នក​ទទួល​បាន​អាល់​ប៊ុម និង​ចម្រៀង​ថ្មីៗទាំងខ្មែរ និង អន្តរជាតិភ្លាមៗ​នៅ​ថ្ងៃ​ដែល​អាល់ប៊ុម​ចេញ​លក់។
    លក្ខណៈ​ពិសេស​ខារ៉ាអូខេ​! តាំង​ពីដើម​ដំបូង​មក mJams បាន​រចនា​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា​ដោយ​សារ​តែ​យើង​ស្រឡាញ់​ការ​ច្រៀង​តាម​ទៅ​នឹង​បទ​ថ្មី​និង​បុរាណ​ដែលយើងចូលចិត្ត​។ ជា​មួយ​នឹង mJams ទំនុកច្រៀង​លេង​ជាមួយ​នឹង​បទ​ចម្រៀង​ ​ដូច្នេះ​អ្នក​នឹង​មិនរំលងចង្វាក់ណាទ្បើយ។
    ស្តាប់​, រក្សា​ទុក​និង​ចែក​រំលែក​វា​! mJams ផ្ដល់​ឱ្យ​អ្នក​នូវ​ការ​គ្រប់​គ្រងដ៏ល្អ​បំផុត​នៅ​លើ​តន្ត្រី​របស់​អ្នក​។ បង្កើត​បញ្ជី​បទដែលអ្នកចូលចិត្ត​និង​ចែក​រំលែក​ឱ្យ​​ជាមួយ​នឹង​ក្រុម​ គ្រួសារ​និង​មិត្ត​ភក្តិ​តាមរយៈ Facebook និង Twitter។
    mJams Screenshots

    តើ ​អ្នក​ជា​អ្នក​​តន្ត្រីករ​ឬ​ ផលិតករ​ចម្រៀង​ម្នាក់​ដែល​ចង់​ចែក​រំលែក​តន្ត្រី​របស់​អ្នក​ទៅ​អ្នក​គាំទ្រ​ទាំង ​អស់​ដែរ រឺទេ​? អ្នក​ក៏អាចផ្ងើរ​​តន្ត្រី​របស់​អ្នក​មក artist@mjamsmusic.com។ ភ្នាក់ងារ​របស់​យើង​នឹង​ទំនាក់​ទំនង​មក​អ្នក​វិញ។​ ចូល​មក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ mJams ​ជាមួយ​លក្ខណៈ​ពិសេស​ថ្មីៗ​ ​និង​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ។​
    mJams​ ជា​ផលិតផល​មួយ​របស់​ក្រុម​ហ៊ុន​ Mobimedia (Cambodia) Limited, Phnom Penh សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់ mobilmedia.com.au សម្រាប់​សារព័ត៌មាន ​រូបភាព​មាន​ទំហំធំ​ ​និង​សំនួរ​ផ្សេងៗ​,សូម​ចូល​ទៅ​កាន់​mjamsmusic.com។
    អត្ថបទ៖ ពាណិជ្ជ​កម្ម

    ចម្រៀង​ជា​ច្រើន​រាប់​មិន​អស់​នឹងឋិត​នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​ជាមួយ​កម្មវិធី​​តន្ត្រី​មួយ​គឺ mJams​

    0 comments