វិធីសាស្ត្រ៥យ៉ាង សម្រាប់បុរស ក្នុងការបង្កើនសមត្ថភាពផ្លូវភេទ និងមេជីវិត
សមត្ថភាពផ្លូវភេទខ្ពស់ និងបរិមាណទឹកកាមគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់ចំពោះបុរស សម្រាប់ដៃគូស្នេហា និងលទ្ធភាពនៃការបង្កើតបុត្រ។
អ្នកឯកទេសខាងសុខភាព បានណែនាំថា ជាទូទៅ ដើម្បីឲ្យស្ត្រីមានផ្ទៃពោះ បុរសចាំបាច់ត្រូវបញ្ចេញទឹកកាមដែលមានមេជីវិតចាប់ពី៣០លានក្បាលឡើងទៅ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំសូមលើកយកពីវិធីសាស្ត្រ សម្រាប់បង្កើនសមត្ថភាពផ្លូវភេទ និងបង្កើនមេជីវិត ឲ្យកាន់តែប្រសើរឡើង តាមការណែនាំពីអ្នកឯកទេសដូចខាងក្រោម ៖
ទី១. គួរកាត់បន្ថយការរួមភេទលើសពី៤ដងក្នុង១សប្តាហ៍ មិនថាការសម្រេចកាមដោយដៃនោះទេ ពីព្រោះការបញ្ចេញទឹកកាមញឹកញាប់ពេក នឹងធ្វើឲ្យទឹកកាមមិនសូវខាប់ល្អនោះឡើយ ។
ទី២. គួរបរិភោគប្រភេទអាហារ ដែលជួយបំប៉នមេជីវិតបុរស ដូចជាអាហារដែលសំបូរជាតិប្រូតេអ៊ីន , ជាតិស័ង្កសី ឬគ្រាប់ធញ្ញជាតិជាដើម ពិសេសនោះគឺបន្លែ ហើយសូមចៀសវាងអាហារដែលសំបូរជាតិខ្លាញ់ នឹងជាតិល្វីង ។
ទី៣. ជៀសវាងការធ្វើឲ្យពងស្វាយទទួលកំដៅ ឬហប់, ឧទាហរណ៍ ការប្រើប្រាស់កុំព្យូទ័រដាក់នៅលើភ្លៅ ឬការស្លៀកខោរឹបជាដើម… ។
ទី៤. កំណត់វេលាឡើងឋានសួគ៌ជាមួយនឹងគូស្នេហ៍ នៅពេលព្រឹកព្រលឹម ពីព្រោះវេលាដំណេកគ្រប់គ្រាន់នាពេលរាត្រី បានជួយបង្កើននូវ មេជីវិតយ៉ាងច្រើននៅក្នុងទឹកកាមរបស់បុរស ម្យ៉ាងទៀតពេលព្រលឹមក៍ជាវេលា ដែលបុរសមានសមត្ថភាពខ្ពស់ផងដែរ ។
ទី៥. ចុងក្រោយ អ្នកឯកទេសណែនាំថា សម្រាប់បុរស ការជ្រើសយកលំហាត់ប្រាណជាប្រចាំ បែបសាមាធិ ឬយូហ្គារ នឹងជួយឲ្យពួកគេចេះគ្រប់គ្រងអារម្មណ៍ឲ្យបានស្ងប់ ចំពោះបញ្ហាឆាប់ចេញទឹកកាម ចំណែកឯលំហាត់ប្រាណប្រភេទលើកដុំដែកវិញ និងជួយឲ្យបុរសព្រួសពិសបានកាន់តែឆ្ងាយជាងមុនផងដែរ ៕ ប្រភព ann
0 comments: