ច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម
តាមច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ទម្រង់ក្រុមហ៊ុន ត្រូវបែងចែកជាសាខាធំៗ ពីរ៖
១-ក្រុមហ៊ុនសហកម្មសិទ្ធិ
- ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
- ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
២-ក្រុមហ៊ុនមូលធន
- ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវមានម្ចាស់ភាគហ៊ុនចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើមានម្ចាស់ហ៊ុនតែម្នាក់ គឺត្រូវបង្កើតជាសហគ្រាសឯកបុគ្គល។
កិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ អាចធ្វើឡើងជាលាយលក្ខណ៍អក្សរក៏បាន ឬក៏ធ្វើត្រឹមតែផ្ទាល់មាត់ក៏បាន។
ដើមទុនដែលយកមកដាក់រកស៊ីជាមួយគ្នា ក្នុងប្រភេទក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះ គឺអាចសាច់លុយក៏បាន ជាទ្រព្យសម្បត្តិក៏បាន ឬក៏ជាចំណេះដឹងក៏បាន។ រយៈពេលនៃកិច្ចសន្យាបង្កើតក្រុមហ៊ុននេះ អាចធ្វើឡើងដោយមានរយៈពេលកំណត់ក៏បាន ដោយរយៈពេលមិនកំណត់ក៏បាន។
ចំពោះការទទួលខុសត្រូវលើបំណុលវិញ គឺជាការទទួលខុសត្រូវដោយគ្មានកម្រិត មានន័យថា នៅក្នុងករណី ដែលក្រុមហ៊ុនជំពាក់បំណុលគេ ហើយក្រុមហ៊ុនមិនមានលុយគ្រប់គ្រាន់ ដើម្បីសងបំណុលនេះទេ ម្ចាស់ភាគហ៊ុន ត្រូវចេញលុយពីហោប៉ៅខ្លួនឯង ដើម្បីសងបំណុលនេះ។ ម្ចាស់ភាគហ៊ុនម្នាក់ៗ ត្រូវរ៉ាប់រងបំណុល ទៅតាមសមាមាត្រនៃចំណែកហ៊ុន ដែលខ្លួនមាន នៅក្នុងក្រុមហ៊ុន។
ក៏ប៉ុន្តែ មានចំណុចសំខាន់មួយ ដែលត្រូវចាប់អារម្មណ៍ គឺនៅត្រង់ថា ទោះបីជាម្ចាស់ភាគហ៊ុនម្នាក់ៗ ទទួលខុសត្រូវលើបំណុលទៅតាមចំណែកហ៊ុនរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែ ក្នុងករណីមានវិវាទរឿងមិនសងបំណុល ម្ចាស់បំណុលអាចប្តឹងទាមទារបំណុលទាំងអស់ពីម្ចាស់ហ៊ុនណាមួយតែម្នាក់ ដោយមិនចាំបាច់ប្តឹងទាមទារចំណែកពីម្ចាស់ហ៊ុនម្នាក់ៗដាច់ពីគ្នាទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុនណា ដែលត្រូវម្ចាស់បំណុលប្តឹង គឺត្រូវតែសងបំណុលទាំងអស់តាមបណ្តឹង គឺសងទាំងចំណែកបំណុលខ្លួនឯង និងចំណែកបំណុលរបស់ម្ចាស់ហ៊ុនផ្សេងទៀត រួចហើយគាត់អាចទៅទាមទារគិតគូរ ទូទាត់ជាមួយម្ចាស់ហ៊ុនផ្សេងទៀត។
ជាទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិ គេច្រើនបង្កើតឡើង នៅក្នុងអាជីវកម្មជាលក្ខណៈវិជ្ជាជីវៈ ដូចជា បង្កើតគ្លីនិកពេទ្យ ការិយាល័យមេធាវី គណនេយ្យករ ស្ថាបត្យករ ឬក៏កុងស៊ុលតង់ ជាដើម។ វាមានលក្ខណៈងាយស្រួលនៅត្រង់ថា ប្រភេទក្រុមហ៊ុនសហកម្មសិទ្ធិនេះ អាចចាប់ផ្តើមដំណើរការបានដោយមិនទាមទារដើមទុនច្រើន។ មានគ្នាតែពីរបីនាក់ មានកម្លាំង មានពេលវេលា មានជំនាញ មានដើមទុនម្នាក់បន្តិចៗ ល្មមអាចចូលគ្នា ដើម្បីទិញ ឬជួលទីតាំង និងសម្ភារៈសំខាន់ៗចាំបាច់ គឺអាចចាប់ផ្តើមដំណើរការបង្កើតជាក្រុមហ៊ុនសហកម្មសិទ្ធិ ដើម្បីប្រកបអាជីវកម្មបាន ហើយក៏មិនតម្រូវឲ្យមានឯកសារច្បាប់អ្វីស្មុគស្មាញច្រើនដែរ។
ក៏ប៉ុន្តែ គុណវិបត្តិធំបំផុត គឺនៅត្រង់ថា សមាជិកក្រុមហ៊ុនត្រូវទទួលខុសត្រូវលើបំណុល ដោយគ្មានកម្រិត។ បើសិនជាក្រុមហ៊ុនរកស៊ីខាតបង់ ជំពាក់បំណុលគេច្រើន ក្រុមហ៊ុនមិនមានលទ្ធភាពសង ម្ចាស់ភាគហ៊ុនត្រូវចេញលុយពីហោប៉ៅខ្លួនឯង ឬត្រូវលក់ទ្រព្យខ្លួនឯង ដើម្បីសងបំណុលគេ។ ម្យ៉ាងទៀត ការបង្កើតក្រុមហ៊ុនប្រភេទនេះ អ្នកដែលចូលហ៊ុន ចាំបាច់ត្រូវតែមានជំនឿទុកចិត្តគ្នាខ្លាំង ពីព្រោះ ក្នុងករណីមានបញ្ហាជាប់បំណុល បើសិនជាមានម្ចាស់ភាគហ៊ុនណាមួយមិនព្រមសង ម្ចាស់ភាគហ៊ុនមួយទៀតមានកាតព្វកិច្ចសងបំណុលជំនួស។
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ក៏ត្រូវមានម្ចាស់ហ៊ុនចាប់ពី ២នាក់ឡើងដែរ ហើយមានម្ចាស់ហ៊ុនពីរប្រភេទ គឺ មួយ ជាម្ចាស់ហ៊ុន ដែលតាមច្បាប់ហៅថា “សហកម្មសិទ្ធិករទូទៅ” និងមួយទៀត គឺជា “សហកម្មសិទ្ធិករមានកម្រិត”។

- សហកម្មសិទ្ធិករទូទៅ គឺជាអ្នកដាក់ទុនចូលក្នុងក្រុមហ៊ុនផង និងជាអ្នកមានសិទ្ធិចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុនផង ប៉ុន្តែ ត្រូវមានការទទួលខុសត្រូវទៅលើបំណុលរបស់ក្រុមហ៊ុន ដោយគ្មានកម្រិត (គឺដូចជាករណីម្ចាស់ហ៊ុន ក្នុងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែរ)។
- សហកម្មសិទ្ធិករមានកម្រិត ដាក់តែទុនចូលទៅក្នុងក្រុមហ៊ុនប៉ុណ្ណោះ ដោយមិនមានសិទ្ធិចាត់ចែងកិច្ចការក្រុមហ៊ុនទេ ប៉ុន្តែ ការទទួលខុសត្រូវលើបំណុល គឺមានកម្រិតត្រឹមតែដើមទុន ដែលបានដាក់ចូលក្នុងក្រុមហ៊ុនប៉ុណ្ណោះ។ ក្នុងករណីក្រុមហ៊ុនមិនមានលុយសងបំណុលគេ ម្ចាស់ហ៊ុន ដែលជាសហកម្មសិទ្ធិករមានកម្រិត មិនមានកាតព្វកិច្ចចេញលុយពីហោប៉ៅខ្លួនឯង ឬក៏លក់ទ្រព្យខ្លួនឯង ដើម្បីសងបំណុលគេ ដូចជា សហកម្មសិទ្ធិករទូទៅទេ។ ម្យ៉ាងទៀត ដើមទុនដែលសហកម្មសិទ្ធិករមានកម្រិតអាចដាក់ចូលក្នុងក្រុមហ៊ុនបាន គឺអាចត្រឹមតែជាលុយ ឬទ្រព្យសម្បត្តិប៉ុណ្ណោះ មិនអាចដាក់ដើមទុនជាចំណេះដឹង ដូចសហកម្មសិទ្ធិករទូទៅទេ។
និយាយជារួម ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺមានលក្ខណៈស្រដៀងគ្នានឹងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែរ គ្រាន់តែអនុញ្ញាតឲ្យមានអ្នកដាក់ទុនចូលរកស៊ី ក្នុងឋានៈជា សហកម្មសិទ្ធិករមានកម្រិត។
ប៉ុន្តែ កិច្ចសន្យាក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតអាចមានរយៈពេលកំណត់យ៉ាងយូរបំផុតត្រឹមតែ ៩៩ឆ្នាំប៉ុណ្ណោះ គ្រាន់តែថា រយៈពេលនេះអាចពន្យារពេលបន្តជាថាថ្មីបាន នៅពេលផុត ៩៩ឆ្នាំ។
ទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតនេះ គឺវាអាចឲ្យមនុស្សម្នាក់ ឬមួយមួយក្រុម ដែលមានចំណេះដឹង មានជំនាញ ប៉ុន្តែ មិនមានដើមទុនគ្រប់គ្រាន់ អាចទៅសហការគ្នាជាមួយមនុស្សម្នាក់ ឬមួយក្រុមទៀត ដែលមិនមានជំនាញ ប៉ុន្តែ មានដើមទុន ដើម្បីបង្កើតក្រុមហ៊ុន ប្រកបអាជីវកម្មរួមគ្នា។ ឬមួយក៏ក្នុងករណី ដែលបានបង្កើតជាក្រុមហ៊ុនសហកម្មសិទ្ធិទូទៅរួចហើយ ឃើញថា ការរកស៊ីក៏បានកាក់កប អាជីវកម្មមានសក្តានុពល ហើយចង់ពង្រីកអាជីវកម្មនេះថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិកក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះអាចទៅស្វះស្វែងរកអ្នកមានទុនឲ្យមកចូលរួមសហការគ្នា ហើយប្តូរទម្រង់ក្រុមហ៊ុន បង្កើតទៅជាក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតបាន។
ចំពោះម្ចាស់ហ៊ុន ដែលជាសហកម្មសិទ្ធិករមានកម្រិត ផលប្រយោជន៍ គឺនៅត្រង់ថា នៅពេលដែលមើលទៅឃើញថា អាជីវកម្មមួយមានសក្តានុពល ក្នុងការរកប្រាក់ចំណេញ គាត់អាចចូលរួមជាដើមទុន ដោយមិនចាំបាច់មានជំនាញ ហើយការទទួលខុសត្រូវរបស់គាត់ គឺកម្រិតត្រឹមតែដើមទុនដែលគាត់ចូលរួម ដោយមិនប៉ះពាល់ដល់ទ្រព្យផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺនៅត្រង់ថា ម្ចាស់ហ៊ុនដែលជាសហកម្មសិទ្ធិករមានកម្រិតនេះមិនមានសិទ្ធិគ្រប់គ្រង និងចាត់ចែងកិច្ចការក្រុមហ៊ុននោះទេ គឺត្រូវពឹងទៅលើម្ចាស់ហ៊ុន ដែលជាសហកម្មសិទ្ធិករទូទៅ។
ម្យ៉ាងទៀត ដើមទុនដែលសហកម្មសិទ្ធិមានកម្រិតដាក់ចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតនេះហើយ មិនអាចដកចេញមកវិញបានទេ ប្រសិនបើគ្មានការព្រមព្រៀងដោយសំឡេងភាគច្រើនដាច់ខាត ពីម្ចាស់ហ៊ុនទាំងអស់។ ក្នុងករណីមានការខាតបង់ ក្រុមហ៊ុនត្រូវក្ស័យធន ដើមទុន និងទ្រព្យសម្បត្តិទាំងអស់ត្រូវយកទៅសងបំណុលគេអស់ហើយ ម្ចាស់ហ៊ុនជាសហកម្មសិទ្ធិករមានកម្រិត ក៏មិនអាចទាមទារឲ្យក្រុមហ៊ុនសងដើមទុនរបស់ខ្លួនមកវិញបានដែរ។
ក្រុមហ៊ុនមូលធន
ក្រុមហ៊ុនមូលធន មានពីរប្រភេទ គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ ក្រុមហ៊ុនទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នាច្រើន។ ចំណុចខុសគ្នាធំៗ គឺនៅត្រង់ថា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតអាចមានម្ចាស់ហ៊ុនយ៉ាងច្រើនបំផុតត្រឹម ៣០នាក់ ចំណែកក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតវិញ មិនមានការកំណត់ចំនួនម្ចាស់ហ៊ុនអតិបរមានោះទេ។
គួរបញ្ជាក់ថា បុគ្គលតែម្នាក់ក៏អាចបង្កើតជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត បានដែរ ប៉ុន្តែ ត្រូវមានឈ្មោះថា “សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត”។
ចំណុចខុសគ្នាសំខាន់មួយទៀត រវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនមហាជន គឺនៅត្រង់ថា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតអាចបោះមូលបត្រលក់ជាសាធារណៈបាន ចំណែកក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតវិញ មិនអាចធ្វើបានទេ។
បើនិយាយពីលក្ខណៈរួមវិញ ក្រុមហ៊ុនមូលធន (ទោះជាក្រុមហ៊ុនឯកជនក៏ដោយ ឬជាក្រុមហ៊ុនមហាជនក៏ដោយ) ដើម្បីអាចបង្កើតឡើងបាន ត្រូវតែមានមូលធនយ៉ាងតិចបំផុត ៤លានរៀល (ប្រហែលជា ១ពាន់ដុល្លារអាមេរិក)។
ក្រុមហ៊ុនមូលធនអាចដំណើរការបានជានិរន្តរ៍ ដោយគ្មានពេលកំណត់ បើទោះបីជាមានម្ចាស់ហ៊ុនណាស្លាប់ ចូលនិវត្តន៍ ឬដកខ្លួនចេញក៏ដោយ លើកលែងតែត្រូវរំលាយក្នុងករណីក្ស័យធន ឬក្នុងករណីផ្សេងទៀត ដែលមានចែងក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
ការទទួលខុសត្រូវរបស់ម្ចាស់ហ៊ុននីមួយៗ ត្រូវកម្រិតត្រឹមចំណែកដើមទុន ដែលបានចូលហ៊ុន។ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ត្រូវចែកដាច់ពីទ្រព្យសម្បត្តិបុគ្គលរបស់ម្ចាស់ហ៊ុន។
ក្រុមហ៊ុនមូលធនជាប្រភេទក្រុមហ៊ុន ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបង្កើត អាជីវកម្មក្នុងទ្រង់ទ្រាយធំ ហើយងាយស្រួលក្នុងការស្វែងរកទុនបន្ថែម ដើម្បីពង្រីកអាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុងក្រុមហ៊ុនមូលធន និងការដកទុនចេញមកវិញ ក៏មានលក្ខណៈងាយស្រួលជាងក្រុមហ៊ុនសហកម្មសិទ្ធិ។ ការទទួលខុសត្រូវរបស់ម្ចាស់ហ៊ុនមានកម្រិតត្រឹមដើមទុន ដែលវិនិយោគ ហើយទ្រព្យ និងបំណុលរបស់ក្រុមហ៊ុន ត្រូវបែងចែកគ្នាដាច់ស្រឡះ ពីទ្រព្យ និងបំណុលរបស់បុគ្គលជាម្ចាស់ហ៊ុន។
ផលវិបាកវិញ គឺនៅត្រង់ថា ការបង្កើតក្រុមហ៊ុនមូលធន ត្រូវមានដើមទុនយ៉ាងតិច ៤លានរៀលទើបអាចបង្កើតបាន ហើយមានសំណុំឯកសារច្បាប់ច្រើន ដែលត្រូវបំពេញ ដោយសារតែនៅពេលបង្កើត ច្បាប់តម្រូវឲ្យមានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រង និងនីតិវិធីក្នុងការចេញសេចក្តីសម្រេចច្បាស់លាស់។ ការរៀបចំសំណុំឯកសារច្បាប់ទាំងនេះ ពេលខ្លះចាំបាច់ត្រូវការរកមេធាវី ឬអ្នកជំនាញឲ្យជួយ ដែលត្រូវចំណាយពេលវេលា និងចំណាយលុយច្រើន ជាងការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ។
នៅក្រោយពេលបង្កើតឡើងហើយ នៅក្នុងដំណើរការក្រុមហ៊ុន ក៏ច្បាប់តម្រូវឲ្យមានកាតព្វកិច្ចច្រើនដែរ ដូចជា ត្រូវមានមហាសន្និបាតម្ចាស់ហ៊ុនជារៀងរាល់ឆ្នាំ ហើយក្នុងមហាសន្និបាតនេះ ក្រុមហ៊ុនត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងត្រូវមានរបាយការណ៍សវនករ ដើម្បីបង្ហាញម្ចាស់ហ៊ុន៕
ឯកសារផ្សេងដែលពាក់ពន្ធ័

0 comments: