ហួត វណ្ណី ប្រាប់​​គន្លឹះ​​យក​​ឈ្នះ​​កម្មវិធី Quiz on Korea ដែល​​ប៉ុស្តិ៍ KBS ផ្សាយ​​ពេល​​វគ្គ​​ផ្ដាច់​ព្រ័ត្រ

0 comments

ហួត វណ្ណី ប្រាប់​​គន្លឹះ​​យក​​ឈ្នះ​​កម្មវិធី Quiz on Korea ដែល​​ប៉ុស្តិ៍ KBS ផ្សាយ​​ពេល​​វគ្គ​​ផ្ដាច់​ព្រ័ត្រ

29 Jun, 2015 11:08
 Comment (s)
កញ្ញា ហួត វណ្ណី​ ជា​ម្ចាស់​ជយ​លាភី​ប្រចាំ​កម្មវិធី Quiz on Korea ២០១៥ ​ប្រ​ចាំ​កម្ពុជា ដែល​កញ្ញា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​ចំណោម​អ្នក​ចូល​រួម​ជាង ២១០ នាក់ កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មិថុនា ២០១៥ នៅ​អាគារ CKCC ថ្មី​ៗ​នេះ​ បាន​ប្រាប់​ពី​តិច​និក​ក្នុង​ការ​ដណ្ដើម​ជ័យ​ជម្នះ​នេះ។




CKCC (2)យុវតី​អាយុ​ ២២ ​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា ព្រឹត្តិការណ៍ Quiz on korea គឺ​កម្មវិធី​ប្រកួត​សំនួរ​ចម្លើយ​លំដាប់​ពិភពលោក ( Global Quiz) ដែល​មាន​ការ​ចូល​រួម​ពី​ប្រមាណ ២០ ប្រទេស ទូ​ទាំង​សកលលោក ដែល​រៀប​ចំ​ដោយ​ស្ថាន​ទូត​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​ទូរទស្សន៍ KBS ដែល​កម្មវិធី​នេះ​ ចោទ​សួរ​ច្រើន​អំពី​វប្បធម៌ ម្ហូប សិល្បៈ និង ​ប្រទេស​កូរ៉េ ដោយ​ឆ្លើយ​សំនួរ​ខ្លី​ៗ​ពាក់​ព័ន្ធ​នឹង​កូរ៉េ។

អតីត​និស្សិត​ផ្នែក​ភាសា​កូរ៉េ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បន្ត​ថា​ លើក​មុន​កញ្ញា​ក៏​បាន​ចូល​រួម​ប្រកួត​កម្មវិធី​នេះ​ផង​ដែរ ប៉ុន្តែ​ មិន​ទ​ទួល​ជ័យ​លាភី​ទេ។ តែ​សម្រាប់​ឆ្នាំ​នេះ ​ដោយ​សារ​វណ្ណី​មាន​គន្លឹះ​ដើម្បី​យក​ជយលាភី​ទើប​អាច​យក​ឈ្នះ​បាន​ ដោយ​ការ​រៀន​ភាសា​កូរ៉េ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អាន​សៀវភៅ​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​រួម​ទាំង​វប្បធម៌​យ៉ាង​ច្រើន​ស្ទើរ​តែ​រាល់​ថ្ងៃ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​ដឹង​ច្រើន​ពាក់​ព័ន្ធ​នឹង​កូរ៉េ អាច​ឆ្លើយ​បាន​ល្អ​ស្ទើរ​គ្រប់​សំនួរ​យ៉ាង​ដូច្នេះ​ ព្រោះ​ថា ​កម្មវិធី​នេះ​គេ​ចោទ​សួរ​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េ ដូច្នេះ​បើ​បេក្ខជន​មិន​បាន​អាន​ឬ​ស្រាវ​ជ្រាវ​ច្រើន​ពី​កូរ៉េ​ទេ នោះ​ពិត​ជា​ពិបាក​នឹង​ទទួល​ជយ​លាភី​ណាស់។

ចំពោះ​ការ​ប្រកួត​នេះ កញ្ញា ហួត វណ្ណី នឹង​ត្រូវ​ទៅ​ចូល​រួម​បន្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​សាធារណរដ្ឋ​កូរ៉េ ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ដើម្បី​សាក​ល្បង​សមត្ថភាព​ជាមួយ​អ្នក​ឈ្នះ​តំណាង​មក​ពី​ប្រទេស​ដទៃ​ទៀត ដែល​ការ​ប្រកួត​នៅ​កូរ៉េ​នេះ ស្ថានីយ​ទូរទស្សន៍ KBS World របស់​កូរ៉េ ​នឹង ​ផ្សព្វ​ផ្សាយ​ទៅ​ជាង ១០០​ ប្រទេស​ជុំវិញ​ពិភពលោក៕




ko1

ko3

ko4

ko5

ko2

CKCC (3)


Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: