ដោយសារតែប្រើប្រាស់បណ្ដាញសង្គម Facebook មិនត្រឹមត្រូវ ត្រូវចាប់ខ្លួន
បុរសម្នាក់រស់នៅក្នុងទីក្រុង Doncaster ប្រទេសអង់គ្លេស ត្រូវបានចាប់ខ្លួនដោយសារតែប្រើប្រាស់បណ្ដាញសង្គម Facebook មិនត្រឹមត្រូវ។
Shane Ward អាយុ៣១ឆ្នាំ បានសរសេរជា Comment លើទំព័រហ្វេសប៊ុករបស់ប៉ូលិស អំពីករណីរំលោភបំពានផ្លូវភេទមួយ ដោយបង្ហាញទាំងឈ្មោះរបស់ជនរងគ្រោះផង ដែលតុលាការកំពុងស៊ីបអង្កេត។ បុរសរូបនេះត្រូវបានជាប់ទោសពីបទបំពានសិទ្ធិជនរងគ្រោះនៃអំពើរំលោភបំពានផ្លូវភេទ។
ក្នុងច្បាប់អង់គ្លេស ជនរងគ្រោះមានសិទ្ធិមិនឲ្យសាធារណៈដឹងពីអត្តសញ្ញាណរបស់ខ្លួន។ Shane Ward នឹងត្រូវឡើងតុលាការនៅថ្ងៃទី២១ ខាងមុខនេះ ដោយសារការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ។
ប៊ូលិសក្នុងក្រុង Doncaster និយាយថា គេស្វាគមន៍រាល់ Comment នានា ប៉ុន្តែពាក្យពេចន៍ទាំងនោះមិនគួរបំពាក់លើនរណាម្នាក់ ឬច្បាប់របស់ប្រទេសឡើយ៕
0 comments: