វីដេអូឯកសារ៖ ៣៦ម៉ោងនៅភ្នំពេញ ទេសចរគួរធ្វើអ្វីខ្លះ?
វីដេអូឯកសារមួយរបស់ The New York Times ដែលមានចំណងជើងថា “36 Hours in Phnom Penh, Cambodia” បានបង្ហាញពីសកម្មភាពនានាដែលទេសចរបរទេសគួរធ្វើក្នុងរយៈពេល៣៦ម៉ោងនៅរាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា។
រូបភាព printscreen ពីវីដេអូរបស់ The New York Times
វីដេអូឯកសារដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៤នេះ ជាផ្នែកមួយនៃកម្មវិធីចុងសប្ដាហ៍របស់ The New York Times ដែលមានឈ្មោះថា “36 Hours”។ 36 Hours ប្រៀបដូចជាមគ្គុទេសន៍ទេសចរមួយដែលបង្ហាញអ្នកអានតាមរយៈវីដេអូឯកសារ ណែនាំទេសចរបរទេសថា តើគួរធ្វើអ្វីខ្លះក្នុងរយៈពេល៣៦ម៉ោងដើម្បីស្គាល់ទីក្រុង ឬតំបន់ទេសចរណាមួយ។
ដើម្បីចង់ដឹងថាវីដេអូ ៣៦ម៉ោងនៅភ្នំពេញ របស់សារព័ត៌មានអាមេរិកមួយនេះល្អប៉ុណ្ណា សូមមើលដូចខាងក្រោម៖
ដោយ៖ សុវត្ថិ
វីដេអូ៖ YouTube channel The New York Times
វីដេអូ៖ YouTube channel The New York Times
0 comments: