នាងខ្ញុំ​អស់អារម្មណ៍​ផ្លូវភេទ

0 comments


ក្នុងជីវិត​មនុស្ស រឿង​ប្រុសស្រី​ស្រឡាញ់​គ្នាជា​រឿងដែល​មិនចាំ​បាច់រៀន​សូត្រ។ អ័រម៉ូន​ក្នុងខ្លួន​មនុស្សតម្រូវ​ឱ្យមាន​តម្រេក កាមតណ្ហា។ ការរួម​ភេទបាន​រួមចំណែក​ធ្វើឱ្យ​គ្រឹះសុភ​មង្គល​រឹងមាំ។ ប៉ុន្ដែ​​​​មួយរយៈ​ក្រោយពី​ការសេព​គប់គ្នា​ក្នុងជីវ​ភាពប្ដី​ប្រពន្ធ មាន ស្ដ្រីមួយ​ចំនួនបាន​ជួបបញ្ហា​ចំណង់ និងអារម្មណ៍​ក្នុងការ​រួមភេទ​ថយចុះ ឬក៏​ត្រូវបាត់​បង់ទាំង​ស្រុងតែម្ដង។ តើបណ្ដាល​មកពីហេតុ​អ្វី? ធ្វើបែប​ណាទៅ?
រូបភាពទស្សនាវដ្តីសុខភាពយើង
សុខភាព​ផ្លូវភេទ​រួមមាន​កត្ដាពីរ​យ៉ាងសំខាន់ គឺការ​កើតមាន​ចំណង់ ឫអារម្មណ៍​រួមភេទ និងការ​អនុវត្ដឱ្យ​បានសម្រេចនូវ ចំណង់រួម​ភេទនេះ។ បើម្នាក់​ណាក្នុង​ចំណោម​ទាំងពីរ​នាក់នេះ​មានការ​ប្រែប្រួល ច្បាស់ជា​កើតមាន​បញ្ហាក្នុង​ទំនាក់​ទំនងផ្លូវភេទ។ សម្រាប់​ទំព័រសុខ​ភាពស្ដ្រី ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជ​បណ្ឌិត លៀង ច័ន្ទរិទ្ធ អ្នកឯក​ទេសរោគស្ដ្រី និងសម្ភព​នៅមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត ដើម្បី​បកស្រាយ​អំពីការ​ថយចុះ ឫបាត់​បង់អារម្មណ៍​ផ្លូវភេទ​របស់ស្ដ្រី។
មូលហេតុ​អស់អារម្មណ៍​ផ្លូវភេទ
ការកើត​មានចំណង់ ឬអារម្មណ៍​ក្នុងការ​រួមភេទ អាស្រ័យ​យ៉ាងសំខាន់​ទៅលើ​សុខភាព​ផ្លូវកាយ និងផ្លូវចិត្ដ។ ចំណង់នៃការ រួមភេទ​អាចបាត់​បង់បណ្ដាល​មកពី​វ័យរបស់​ស្ដ្រីផ្ទាល់ ការឈឺ​ចាប់ក្នុង​ពេលរួមភេទ ខ្វះការ​ថ្នាក់ថ្នម​ពីដៃគូ​ស្នេហា ភ័យខ្លាច​ការឆ្លង​ជម្ងឺ ឆ្លងតាម​ផ្លូវភេទ​ពីដៃគូ​ជាដើម។
 មូលហេតុ​ធ្វើឱ្យ​ស្ដ្រីប្រែ​ប្រួលអារម្មណ៍​អាចបណ្ដាល​មកពី​វ័យអស់​រដូវរបស់​ពួកគាត់​តែម្ដង។ ពេលអស់រដូវ រាងកាយរប ស់ស្ដ្រី​តែងតែ​បាត់បង់​អ័រម៉ូន​អ៊ឺស​ដ្រូសែន​ដែលជា​អ័រម៉ូន​មានតួ​នាទីសំខាន់​ក្នុងតម្រេក​ផ្លូវភេទ។ ក្នុងដំណាក់​កាលនេះ ការជ្រាប​ទឹករំអិ លនៅ​ទ្វារមាស​របស់ស្ដ្រី ក៏លែង​សូវមាន​ធ្វើឱ្យ​ទ្វារមាស​ស្ងួត ដែលជា​ដើមហេតុ​បង្កឱ្យ​មានការ​ឈឺចាប់ ពិបាក​ទ្រាំក្នុង​ពេលរួម​ដំណេក។ ដូចនេះ​ការសប្បាយ​ដែលកើត​មានក្នុង​ពេលរួម​ភេទរបស់​ស្ដ្រីត្រូវ​បាត់បង់ ជំនួស​មកវិញ​នូវការ​ឈឺចាប់ មិនខុស​ពីការ​ទទួលទា​រុណកម្ម យ៉ាងព្រៃ​ផ្សៃនោះ​ទេ។
 ទន្ទឹមនោះ ជម្ងឺនៅ​អវយវៈ​ភេទក៏​ជាមូល​ហេតុដែល​ធ្វើឱ្យ​បាត់បង់​អារម្មណ៍​រួមភេទបាន​ដែរ ដូចជាការរលាក ឬរោគនៅ ទ្វារមាស ធ្លាក់សជាដើម ទើបធ្វើឱ្យ​ការរួមភេទ​ឈឺផ្សា និងរារែក​លែងចង់​រួមភេទ។ ការឆ្លង​រោគនាំ​ឱ្យស្បែកនៅ​ត្រង់បរិវេណ​អវយវៈ ភេទស្ដ្រីរមាស់ និងកើត​មានការឈឺ​ផ្សាខ្លាំង​នៅពេល​រួមភេទ។ ក្រៅពីនេះ​ការឆ្លងរោគ​ពីការរួមភេទ ដូចជា​ជម្ងឺស្វាយ​ប្រមេះ ការដុះ សាច់ក្នុង​ស្បូនជាដើម អាចបណ្ដាល​ឱ្យរលាក​មាត់ស្បូន​ដំបៅក្លាយ​ជាខ្ទុះបែក​ក្នុងអវយវ​ភេទ។ ហេតុដូច្នេះ​ពេលរួមភេទ​ធ្វើឱ្យឈឺចាប់ ខ្លាំង រហូតដល់​ខ្លាចរអារ​ក្នុងពេលរួមភេទ​លើកក្រោយ​ទៀត។
 បាតុភូត​លែងមាន​អារម្មណ៍រួមភេទ ក៏អាចបណ្ដាល​មកពីជម្ងឺផ្សេងៗ​ទៀត ដូចជា​ជម្ងឺទឹក​នោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះ ដូង ជម្ងឺ​ស្ដ្រេស្ស​ជាដើម។ ការឈឺ​សន្លាក់​អាចធ្វើឱ្យ​ឈឺចាប់ក្នុង​ពេលបញ្ចេញ​កាយវិការ​រួមភេទ។
 មូលហេតុ​ធ្វើឱ្យស្ដ្រី​បាត់បង់អារម្មណ៍​ផ្លូវភេទដែរនោះ គឺទាក់ទង​ដោយផ្ទាល់​ទៅនឹងបុរស​ជាដៃគូតែ​ម្ដង។ ការរួមភេទ​មិន មានលក្ខណៈ​រលូន ខ្វះការយក​ចិត្ដទុកដាក់ ការប្រើសម្ដី​គម្រោះគម្រើយ ខ្វះការ​ថ្នាក់ថ្នម​បបោស​អង្អែល បំពេញ​សេចក្ដីសុខ​តែម្នាក់ឯង ដៃគូបុរស​ឆាប់ចេញទឹកកាម ជាហេតុធ្វើឱ្យ​ស្ដ្រីមិនមាន​សេចក្ដីសុខ​គ្រប់គ្រាន់​ពីការ​រួមភេទ។ ពេលនោះ​ស្ដ្រីចាប់គិត​ថាការ​រួមភេទជា រឿងដែលគួរ​ឱ្យធុញទ្រាន់​ទៅវិញ។
 ដៃគូ ឬស្វាមីជា​មនុស្សចូលចិត្ដ​ស្វែងរកការ​រួមភេទ​ក្រៅផ្ទះ ស្ដ្រីជាភរិយា​ខ្លាចឆ្លង​ជម្ងឺឆ្លងតាម​ផ្លូវភេទ អំពើផិត​ក្បត់របស់ ស្វាមី ឬដៃគូស្នេហា និងអំពើហឹង្សា​ក្នុងគ្រួសារ ដែលស្រមោល​នៃអំពើ​ទាំងនេះ​បានដក់ជាប់​ក្នុងអារម្មណ៍ អាចធ្វើឱ្យ​ការត្រេក​ត្រអាល ខាងផ្លូវភេទ​ត្រូវបាត់បង់។
 ម្យ៉ាងទៀត​ភាពគ្មាន​ផ្លែផ្កា​(គ្មានកូន)​នៃការរួមភេទ ក៏អាចធ្វើ​ឱ្យស្ដ្រី​បាត់បង់​អារម្មណ៍ដែរ ដោយគាត់​អាចគិតថា​គ្មានប្រយោជន៍​ដែលបានមក​ពីការរួមភេទ។
 ការនឿយហត់​ក្នុងការ​បំពេញ​ការងារ​ក្រៅផ្ទះ ការខិតខំ​រកប្រាក់ចំណូល​ដើម្បីទ្រទ្រង់​ជីវភាព កិច្ចការ​ផ្ទះសម្បែង និងការ ថែទាំកូនៗ ក៏ជាហេតុធ្វើ​ឱ្យស្ដ្រីចង់​សម្រាកច្រើន​ជាងចង់​រួមភេទ។
 ការជួបប្រទះ​ការសម្រាល​កូនលំបាក​ខ្លាំង អាចធ្វើឱ្យ​ស្ដ្រីខ្លាចរអា​មានកូនជាថ្មី នាំឱ្យរារែក​ក្នុងការ​រួមភេទដែរ។
 ការជក់បារី ឬផឹកស្រា​ក្នុងរយៈ​ពេលវែង និងការ​ប្រើប្រាស់​ថ្នាំប្រភេទ​ខ្លះ ក៏អាចធ្វើ​ឱ្យមានការ​ប្រែប្រួល​ក្នុងអារម្មណ៍ផ្លូវ ភេទផងដែរ។
ការព្យាបាលអាការ​អស់អារម្មណ៍​រួមភេទ
ការដោះស្រាយ​បញ្ហានេះ​មិនមានអ្វីជាការ​លំបាកណាស់​ណាទេ គ្រាន់តែគ្រប់​ស្ដ្រីទាំងអស់​ត្រូវរិះរកមូល​ហេតុឱ្យ​បានច្បាស់ លាស់ជា​មុនសិន។ ប្រសិនបើ​ការបាត់បង់​បណ្ដាលមកពី​អារម្មណ៍ផ្លូវចិត្ដ ត្រូវពិគ្រោះ​យោបល់​ជាមួយ​ដៃគូ ឬស្វាមី ដើម្បីរក​មូលហេតុ ឱ្យត្រឹមត្រូវ ជួយគ្នា​ដើម្បីរកចំណុច​ប្រសព្វមួយ​មានសេចក្ដីសុខ។ ប៉ុន្ដែប្រសិន​បើហេតុផល​នៃការថយចុះ ឬបាត់បង់​អារម្មណ៍​ផ្លូវភេទ ដោយសារ​ការឈឺចាប់​នៅពេលរួមភេទ ឬក៏ទាក់ទង​ទៅនឹងជម្ងឺ​ផ្លូវភេទនោះ គួរតែទៅ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី ទទួលការ​ពិនិត្យ និងព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។
បើគូស្វាមីភរិយា​ទាំងទ្បាយ​នៅតែ​បណ្ដែត​បណ្ដោយ ឬក៏ធ្វេស​ប្រហែស ព្រោះយល់ថា​វាគ្មានសារៈសំខាន់ ហើយទម្លាក់កំហុ សឱ្យគ្នាទៅវិញ​ទៅមកនោះ ចំណុចខ្វះខាត​ទាំងនេះ​ជះឥទ្ធិពល​មិនល្អ។ ផលចុងក្រោយ គឺបង្កើតឱ្យ​មានការឃ្នើស​ចិត្ដគ្នា និងឈានទៅ រកការបែក​បាក់លែងលះ​គ្នាជាមិនខាន។
ដំបូន្មានរបស់អ្នកជំនាញ
គ្រប់ស្ដ្រី​ទាំងអស់​ដែលជួប​បញ្ហាថយចុះ ឬបាត់បង់​អារម្មណ៍​ក្នុងការ​រួមភេទ សូមក្លាហាន​ក្នុងការនិយាយ​ដោយចំហ​ទៅកាន់ គូស្នេហ៍ ឬស្វាមីអំពី​អ្វីដែលខ្លួន​ចង់បាន។ សូមក្លាហាន​ក្នុងការទៅរក​ការព្យាបាល​ដ៏ត្រឹមត្រូវពី​សំណាក់​គ្រូពេទ្យ​ជំនាញ។ សូមចងចាំ​ថា មិនត្រូវបណ្ដោយ​ឱ្យជីវិត​ផ្លូវភេទ​របស់លោក​ស្រីអ្នកនាង​ក្លាយជា​សត្រូវ​ស្នេហា​របស់លោកស្រី​អ្នកនាង​នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: