តើគួរគ្រប់គ្រងចំណង់ផ្លូវភេទដូចម្តេចទៅ?
មនុស្សយើងគ្រប់រូបតែងតែមានបំណង់ចង់គ្រប់គ្រងចំណង់ផ្លូវភេទពួកគេអោយបាន ដូច្នេះពួកគេមិនចាំបាច់តាមដានលើវាច្រើនទៀតទេ។ អ្នកខ្លះទៀតយល់ថា ចំណង់ផ្លូវភេទដែលកើតឡើងជ្រុលរបស់ពួកគេនោះគឺមិនអាចរួមគ្នាជាមួយចំណង់ផ្លូវភេទរបស់ដៃគូបានទេ ឬបើសិនជាពួកគេគ្មានដៃគូ ចំណង់ផ្លូវភេទដែលឡើងខ្ពស់ប្រហែលជារឿងគ្រាន់តែធ្វើអោយសាំចិត្តប៉ុណ្ណោះឯង។ អ្នកអាចគ្រប់គ្រងចំណង់ផ្លូវភេទជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅធម្មតាៗមួយចំនួនបាន។ ចំណង់ផ្លូវភេទឡើងខ្ពស់មិនមែនជារឿងពិបាកទេបើសិនជាអ្នករកឃើញរបៀបក្នុងការធ្វើអោយវាមានប្រសិទ្ធភាពក្នុងជីវិតនោះ។
ជំហានទី១
ចូរនិយាយជាមួយគ្រូពេទ្យអំពីចំណង់ផ្លូវភេទរបស់អ្នក។ ចំណង់ផ្លូវភេទឡើងខ្ពស់បែបមិនធម្មតាប្រហែលជាសញ្ញាមួយនៃបញ្ហាវេជ្ជសាស្ត្រធ្ងន់ធ្ងរមួយដូចជាជំងឺម្តងសប្បាយចិត្តម្តងកើតទុក្ខ ឬជំងឺមហារីកក្រពេញលើតម្រងនោម។ បើសិនជាពេទ្យសង្ស័យថា អ្នកមានបញ្ហាញៀននឹងការរួមភេទ គេប្រហែលជាត្រូវណែនាំអ្នកទៅពិគ្រោះជាមួយអ្នកជំនាញខាងចិត្តសាស្ត្រដើម្បីព្យាបាល។ ការប្រើថ្នាំក៏អាចធ្វើបានដើម្បីបន្ថយចំណង់ផ្លូវភេទបានដែរ។
ជំហានទី២
ចូរពិចារណាហេតុផលរបស់អ្នកក្នុងការចង់បន្ថយចំណង់ផ្លូវភេទវិញ។ បើសិនជាអ្នកចង់គ្រប់គ្រងចំណង់ផ្លូវភេទដោយសារតែហេតុផលសាសនា ចូរពិគ្រោះជាមួយអ្នកផ្តល់យោបលខាងសាសនាអ្នកទៅ។ មិនត្រូវមានការអៀនខ្មាសដោយសារតែគេចង់ដោះស្រាយជាមួយនឹងបញ្ហាអ្នកមុននោះទេ។ បើសិនជាអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាមួយ ចូរនិយាយអោយចំៗជាមួយដៃគូអំពីចំណង់ផ្លូវភេទ ឬការរំពឹងទុកខាងផ្លូវភេទតែម្តង។
ជំហានទី៣
ចូរចៀសវាងការភ្ញោចខាងផ្លូវភេទ។ មិនត្រូវមើលរឿងសិច ឬអានសៀវភៅសិចឡើយ។ ចូរយកចិត្តទុកដាក់ទៅលើគំនិតរបស់អ្នកដើម្បីមើលថាតែមានរបស់អ្វីដែលពិសេសៗ ឬការផ្លាស់ប្តូរអ្វីផ្សេងៗទៀតតាមតែអាចធ្វើទៅបាន។
ជំហានទី៤
ភ្ជាប់ទំនាក់ទំនងអ្នកទៅនឹងកីឡា, ការហាត់ប្រាណ ឬការហាត់ក្បាច់យូហ្គា។ ចូរធ្វើអោយខ្លួនឯងរវល់ និងសកម្ម ដូច្នេះអ្នកនឹងមិនមានអារម្មណ៍សាំចិត្តខាងរាងកាយក្នុងការដែលមិនបានរួមភេទឡើយ។
ជំហានទី៥
មិនត្រូវសម្រេចកាមដោយខ្លួនឯងឡើយ។ បើសិនជាអ្នកយល់ថាខ្លួនកំពុងតែមានភាពស្រើបស្រាល ចូរគិតអំពីរូបភាពដែលមិនមែនជាការរួមភេទ ហើយចូរព្យាយាមភ្ជាប់ខ្លួនឯងទៅនឹងសកម្មភាពអ្វីផ្សេងពីនេះរហូតដល់អ្នកមានអារម្មណ៍ធម្មតាឡើងវិញ។
ជំហានទី៦
បន្តនូវទំនាក់ទំនងគ្មានការរួមភេទទៀតជាមួយមនុស្សនៅជុំវិញខ្លួន។ ចូរពិចារណាទៅលើការធ្វើដំណើរ ឬការប្រើពេលទំនេរនៅជាមួយគ្នាដើម្បីបង្កើតចំណងជាមួយដៃគូអ្នកតាមរបៀបផ្សេងៗគ្នា។ ចូរចូលរួមក្នុងក្លិប ឬការស្ម័គ្រចិត្តផ្សេងៗ។ អ្នកនៅតែអាចមានទំនាក់ទំនងដ៏សប្បាយរីករាយដោយមិនបាច់រួមភេទទេ។
ជំហានទី៧
ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំ ជាពិសេសបើសិនជាអ្នកមានអារម្មណ៍ថា របស់អស់ទាំងនេះធ្វើអោយថយចុះចំណង់ និងធ្វើអោយអ្នកប្រព្រឹត្តអ្វីៗដែលអាចធ្វើអោយស្តាយក្រោយបាន៕

0 comments: