ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្កជារោគរលាកក្បាលលិង្គ
ដោយ៖ ហេង នាង
ព័ត៌មានសុខភាព
តាមការឲ្យដឹងពីវេជ្ជបណ្ឌិត កាលបើស្បែកគ្របក្បាលលិង្គមិនអាចរួញក្រឡិតបាន ជាពិសេសពេលបត់ជើងតូច ឬពេលលិង្គឡើងរឹង លក្ខណៈបែបនេះអាចហៅបានថាក្បាលលិង្គស្បែកគ្របជិតដែលតម្រូវឱ្យទៅជួប គ្រូពេទ្យធ្វើការវះកាត់ស្បែកក្បាលលិង្គចេញ។
ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្កជារោគរលាកក្បាលលិង្គ។ ស្បែកដែលគ្របក្បាលលិង្គមានសភាពក្រហម សើមរអ៊ិចៗ ដែលរំខាន និងរមាស់។ ការរលាកនេះជួនអាចបង្ករោគដោយមេរោគផ្សិតមីកូស ឬទ្រីកូម៉ូណាស។
ជួនកាលការរលាកអាចបណ្ដាលមកពីប្រតិកម្មអាឡែកស៊ីជាមួយសាប៊ូ ថ្នាំសម្លាប់មេជីវិត ឬស្រោមអនាម័យ។ រីឯការខ្វះអនាម័យដែលបណ្ដាលមកពីការលាត់ក្បាលលិង្គលាងមិនបាន និងការដក់ទឹករំអិលផ្លូវភេទក៏អាចបង្កជាការរលាក ឬរមាស់ក្បាលលិង្គនេះដែរ។ ប៉ុន្ដែសូមយល់ដឹងផងដែរថាជួនកាលការរលាកក្បាលលិង្គយូរអាចធ្វើឱ្យ ខូចស្បែកក្បាលលិង្គស្អិតជាប់នឹងក្បាលលិង្គអាចបណ្ដាលជាជម្ងឺ ក្បាលលិង្គស្បែកគ្របជិត៕
0 comments: