កំហុស១០​យ៉ាង​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​បាត់​បង់​បុរស​ដែល​ខ្លួន​ស្រលាញ់

0 comments





    ស្នេហា​ពេល​ខ្លះ​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ តែ​ពេល​ខ្លះ​ទៀត​បែរ​ជា​ល្វីង​ជូរ​ចត់ រហូត​បែក​បាក់​គ្នា​ដោយ​សារ​មូលហេតុ​តូច​មួយ​ក៏​មាន។ ក្រោយ​ចែក​ផ្លូវ​គ្នា នារី​ភាគ​ច្រើន​តែង​ទម្លាក់​កំហុស​ទៅ​លើ​ខាង​ប្រុស ទាំង​ធាតុ​ពិត​ខ្លួន​ឯង​សោះ​ជា​អ្នក​បង្ក​ឡើង។

    5

    បើ​មិត្ត​នារី​ទាំង​ឡាយ​មាន​ភាព​រកាំរកូស​ក្នុង​រឿង​ស្នេហា ឬ​​កំពុង​នៅ​ឯកា​ម្នាក់​ឯង សាកល្បង​គិត​ល​មើល៍​ថា​មាន​កំហុស​ទាំង១០ ខាង​ក្រោម​ឬ​អត់?

    ១. ព្យាយាម​ផ្លាស់​ប្ដូរ​បុរស​ដែល​ខ្លួន​ស្រលាញ់

    មនុស្ស​ស្រី​ភាគ​ច្រើន​ចង់​គ្រប់​គ្រង​បុរស​ដែល​ខ្លួន​ស្រលាញ់ ចង់​ឲ្យ​គេ​ធ្វើ​អ្វី​តាម​ខ្លួន​ចង់​បាន​ដោយ​បង្ខំ។ ចំណុច​នេះ​មិន​ត្រឹម​តែ​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ឈាន​ទៅ​រក​ការ​ប្រេះ​ឆា​ទៀត​ផង។ បើ​ទោះ​បី​ផ្លាស់​ប្ដូរ​ក៏​មិន​មែន​ចេញ​ពី​ចិត្ត ដូច​នេះ​គួរ​បង្ហាញ​ផ្លូវ​​ហើយ​ទុក​ឲ្យ​គេ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។

    ២. មើល​លុយ​ធំ​ជាង​ទឹក​ចិត្ត

    លុយ​ពិត​ជា​សំខាន់​ព្រោះ​អាច​ទិញ​អ្វី​ៗ​គ្រប់​យ៉ាង​បាន ប៉ុន្តែ​វា​មិន​អាច​ទិញ​យក​សុភមង្គល​បាន​ទេ។ ត្រូវ​មើល​ទឹក​ចិត្ត​ពេល​ដាក់​បេះដូង​ថា​ស្រលាញ់​បុរស​ណា​ម្នាក់ ហើយ​ក៏​មិន​ត្រូវ​ចាត់​ទុក​លុយ​ជា​ត្រី​មុខ​ដែរ ព្រោះ​វា​អាច​​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ស្នេហ៍ ទៅ​ប៉ះ​ចំ​មនុស្ស​បោក​ប្រាស់។

    ៣. រអ៊ូ​រទាំ​ច្រើន​ពេក

    គ្មាន​បុរស​ណា​ម្នាក់ អាច​ទ្រាំ​ស្ដាប់​ពាក្យ​រអ៊ូ​រទាំ​របស់​មនុស្ស​ស្រី​គ្រប់​ពេល​វេលា​ឡើយ។ មនុស្ស​ពីរ​នាក់​តែង​មាន​គំនិត​ផ្សេង​គ្នា ហើយ​ក៏​មាន​ការ​គិត​រៀងៗ​ខ្លួន​ដែរ។ ពេល​ខ្លះ​គួរ​ចំណាយ​ពេល​សរសើរ​ចំណុច​ល្អ​របស់​គេ​ជំនួស​ភាព​រអ៊ូរទាំ នោះ​គេ​នឹង​ព្យាយាម​កែ​ប្រែ​ចំណុច​អាក្រក់។ ​​​​

    ៤. ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ស្រលាញ់​ជាមួយ​អ្នក​ផ្សេង

    មនុស្ស​ប្រុស​រស់​ក្នុង​ភាព​ប្រកួត​ប្រជែង តែង​គិត​ថា​ខ្លួន​ឯង​ល្អ​ជាង​អ្នក​ដទៃ មិន​ចង់​ឲ្យ​មាន​ឈ្មោះ​ក្នុង​លេខ​រៀង​ទីពីរ​ទេ។ ប្រសិន​បើ​អ្នក​​ប្រៀប​ធៀប​ចំណុច​ខ្សោយ​របស់​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់ ទៅ​នឹង​បុរស​ដទៃ គេ​ប្រាកដ​ជា​អន់​ចិត្ត​ខ្លាំង។ ជា​ពិសេស​​បើ​យក​ទៅ​ធៀប​នឹង​អតីត​សង្សារ​ទៀត ស្នេហា​ប្រាកដ​ជា​បែក​បាក់​លឿន​បំផុត។

    ៥. គិត​តែ​រឿង​អាក្រក់

    4

    រក​រឿង​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់ ប្រចណ្ឌ​ដោយ​គ្មាន​ភស្តុតាង គិត​តែ​រឿង​អាក្រក់ ទាំង​ការ​ពិត​ផ្ទុយ​ទាំង​ស្រុង។ ទាំង​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្នេហា​រកាំរកូស​មិន​ចេះ​ចប់ និង​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ចាក​ចេញ ព្រោះ​ទ្រាំ​លែង​បាន។

    ៦. ធ្វើ​ខ្លួន​ដូច​ព្រះ​នាង​តូច

    បុរស​ដែល​អ្នក​ស្រលាញ់​ចាត់​ទុក​អ្នក​ដូច​ព្រះ​នាង​តូច និង​អ្នក​ចាត់​ទុក​ខ្លួន​ឯង​ជា​ព្រះ​នាង​តូច គឺ​ជា​រឿង​ពីរ​ខុស​គ្នា​​ស្រលះ។ បុរស​ដែល​អ្នក​ស្រលាញ់ មិនមែន​ជា​អ្នក​លួង​លោម មិន​មែន​ជា​អ្នក​តាម​យក​ចិត្ត ហើយ​ក៏​មិន​មែន​ជា​អ្នក​បម្រើ​ដែរ…។ ប្រសិន​បើ​គេ​ចាត់​ទុក​អ្នក​ដូច​ព្រះ​នាង​តូច ត្រូវ​គោរព​គេ​វិញ​ដូច​ព្រះ​អង្គ។

    ៧. មិន​ដែល​ទទួល​យក

    មិន​ទទួល​យក​អ្វី​ដែល​បុរស​ម្នាក់​ធ្វើ ឬ​សម្រេច​ចិត្ត នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​បរាជ័យ​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ប្រុស តែង​មាន​ការ​គិត​វែង​ឆ្ងាយ ហើយ​ចង់​ឲ្យ​គេ​ទទួល​យក​គំនិត​របស់​ខ្លួន ដូច​នេះ​ត្រូវ​ចេះ​សម្រប​តាម​គេ​ខ្លះ។

    ៨. មិន​ប្រៀប​ធៀប​ភាព​ខុស​គ្នា​រវាង​បុរស និង​នារី

    មនុស្ស​ប្រុស​គិត និយាយ បញ្ចេញ​សកម្មភាព ឆ្លើយ​តប និង​ធ្វើ​អ្វី​ៗ​ខុស​គ្នា​ពី​មនុស្ស​ស្រី បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​ក៏​ដោយ។ ដោយសារ​ពេល​ខ្លះ អ្នក​ភ្លេច​ពី​ភាព​ខុស​គ្នា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ចាក​ចេញ​ទាំង​មិន​ទាន់​ដាច់​អាល័យ។ ​

    ៩. មិន​ស្គាល់​តម្លៃ​ខ្លួន​ឯង

    3

    រូបរាង​ស្អាត មាន​ចរិត​លក្ខណៈ​ល្អ និង​ទេពកោសល្យ​ពី​កំណើត ព្រម​ទាំង​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ទៅ​អនាគត…។ បើ​អ្នក​ល្អ​យ៉ាង​នេះ​ហើយ ហេតុ​អ្វី​ត្រូវ​បន្ទាប​ខ្លួន​ស្រលាញ់​បុរស​ម្នាក់​ដែល​មិន​ស័ក្ដិសម? ពិត​ណាស់ ស្នេហា​មិន​ប្រកាន់​អ្វី​ទាំង​អស់ ប៉ុន្តែ​ក៏​ត្រូវ​ស្គាល់​តម្លៃ​ខ្លួន​ឯង​ដែរ។ មិន​គួរ​បណ្ដោយ​ឲ្យ​មាន​គម្លាត​ខ្លាំង​ពេក រហូត​បុរស​ម្នាក់​ចាក​ចេញ​ទាំង​នៅ​ស្រលាញ់។

    ១០. នៅ​មិន​ទាន់​យល់​ពី​អត្ថន័យ​ស្នេហា​ពិត

    ស្នេហា​មិន​មែន​ត្រឹម​ពាក្យ​មួយ​ឃ្លា​រៀប​រាប់​អស់​នោះ​ទេ ហើយ​ក៏​មិន​ត្រឹម​ជា​ការ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ដែរ។ ដោយសារ​នារី​មួយ​ចំនួន មិន​ទាន់​យល់​ពី​អត្ថន័យ​ស្នេហា​ពិត ទើប​ធ្វើ​ឲ្យ​នាង​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ស្នេហា​មិន​មែន​ជា​ការ​និយាយ​ថា​ស្រលាញ់​រាល់​ថ្ងៃ​ទេ វា​ជា​សកម្មភាព​អត់​ធ្មត់ អត់ឱន លើក​ទឹក​ចិត្ត មិន​អាត្មានិយម ជម្នះ និង​ស្មោះត្រង់…៕


    ប្រែ​សម្រួល៖ គង់ វិសាល
    ប្រភព៖ therichest
    Khmer Guitar

    សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

    វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

    0 comments: