សញ្ញា​ទាំង​​១០​​​បង្ហាញ​ថា​ កុំព្យូទ័រ​​អ្នក​កំពុង​មាន​មេរោគ

0 comments


​វា​ជា​រឿង​ធម្មតា​ដែល​មេរោគ​ឆ្លង​ចូល​ទៅ​កុំព្យូទ័រ។ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​នោះ​ គឺ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រហែល​ជា​មិន​​ដឹង​​ទេ​ថា ​​កុំព្យូទ័រ​របស់​ពួក​គេ​កំពុង​មាន​មេរោគ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​រោគ​សញ្ញា​​១០​​ចំណុច ​ដែល​អាច​ឲ្យ​​អ្នក​ដឹង​​​បាន​ថា​កុំព្យូទ័រ​​កំពុង​មាន​មេរោគ។

frustrated-man-10


១. គាំង​​ដំណើរការ​​កម្មវិធី​លើ​កុំព្យូទ័រ​
ប្រសិន​បើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ឬ កម្មវិធី​ដំណើរការណាមួយ​គាំង​ញឹក​ញាប់​​​ វា​អាច​ជា​សញ្ញា​បង្ហាញ​ថា ​​កុំព្យូទ័រ​​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​មេរោគ​ ។


២. ​លោត​ផ្ទាំង​ Windows ​ឬ​ដំណើរការ​កម្មវិធី​ និង File ​ដោយ​ស្វ័យ​ប្រវត្តិ
ប្រិយមិត្ត​ធ្លាប់​សម្គាល់​ទេ​ថា​ សុខៗ​ស្រាប់​តែ​មាន​ផ្ទាំង​ Windows បាន​លោត​បង្ហាញ​ឡើង​ ឬ​ ​មាន​កម្មវិធី​បាន​ដំណើរការ​?  ទំហំ​ Hard Disk ​​ចេះ​តែ​ពេញ​ទៅ​ៗ​​ដោយ​សារ​កើត​មាន​ File និង​កម្មវិធី​ជា​ច្រើន​នៅ​ក្នុង​នោះ​​? ទាំង​នេះ​​វា​អាច​ជា​សញ្ញា​ថា ​​កុំព្យូទ័រ​​គឺ​កំពុង​តែ​មាន​មេរោគ​។


៣. ​មាន​បញ្ហា​ Hardware
នៅ​ពេល​កុំព្យូទ័រ​​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​មេរោគ​ច្រើន​ដង ​វា​អាច​ធ្វើ​ឲ្យ​ខូច​​គ្រឿង​ Hardware​។ ​ឧទាហរណ៍​ដូច​ជា​ Printer  ​ចាប់​ផ្ដើម​ដំណើរ​ការ​ដោយ​ខ្លួន​ឯ​​ង ទាំង​អ្នក​ប្រើ​ប្រាស់​​​មិន​បាន​បញ្ជា​វា​​ពី​​ការ​ប្រើ​ Keyboard ឬ Mouse នោះ​ទេ។


៤. ​ពេល​ Boot Windows  យឺត​ជាង​ធម្មតា
នេះ​គឺ​ជា​រោគ​សញ្ញា​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​បង្ហាញ​ថា ​កុំព្យូទ័រមាន​មេរោគ។ ប្រសិន​បើ​​ពេល​បើក​កុំព្យូទ័រ​ហើយ ​​ការ​ Boot គឺ​ចំណាយ​ពេល​យូរ​​​​ជាង​ធម្មតា ​វា​អាច​បណ្ដាល​មក​ពី​មេរោគ។


៥. មិន​អាច​ដំណើរការ​ ទិន្នន័យ​ក្នុង​ ​Hard Drive  ​​ ឬ មិន​អាច​បើក​ចូល​ ​Hard Drive​ តែ​ម្ដង 
នៅ​ពេល​មាន​បញ្ហារ​មិន​អាច​ដំណើរការ​​​ទិន្នន័យ​នៅ​ក្នុង​ Hard Drive ឬ​មិន​អាច​បើក​ចូល​ Hard Drive បាន​តែ​ម្ដង ​វា​បង្ហាញ​ថា ​កុំព្យូទ័រ​កំពុង​មាន​មេរោគ។ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​​​បិទ​កុំព្យូទ័រ​​មិន​ប្រកតី​ផង​ដែរ​។ ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​នូវ​ចំណុច​នេះ។


៦. ​កម្មវិធី​លើ​កុំព្យូទ័រ​បញ្ឈប់​ដំណើរការ​ដោយ​ខ្លួន​ឯង
ប្រសិន​បើ​កម្មវិធី​លើ​កុំព្យូទ័រ​ចាប់​ផ្ដើម​បញ្ឈប់​ដំណើរការ​ដោយ​ខ្លួន​ ​​វា​អាច​ជា​សញ្ញា​មួយ​បញ្ហាញ​​ថា ​កុំព្យូទ័រ​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​មេរោគ។ ក្រៅ​ពី​បញ្ឈប់​ដំណើរការ​កម្មវិធី​ វា​ថែម​ទាំង​​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Restart ​ដោយ​ខ្លួន​ឯង​ញឹក​ញាប់ផង​ដែរ។


៧. ​មិន​អាច​ដំណើរការ​ USB Drive

DriveIsNotAccesibleTheFileOrDirectoryIsCorruptedAndUnreadable-solution-how to-fix-repair-flash-drive-error-usb

បន្ថែម​ទៀត​នោះ​​ មេរោគ​ក៏​អាច​ធ្វើ​ឲ្យ​ USB Drive មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​បាន ដូច​ជា​​នៅ​ពេល​ដោត​ Flash ឬ​ USB Drive ណា​មួយ​ ហើយ​មិន​អាច​ដំណើរ​ការ​នៅ​ក្នុង​កុំព្យូទ័រ​ Windows ​បាន​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ថែម​ទាំង​មិន​ឃើញ​ Drive  ថែម​ទៀត​នោះ​ ​វា​អាច​ជា​សញ្ញា​មួយ​បង្ហាញ ថា​កុំព្យូទ័រ​មាន​មេរោគ។


៨. បាត់​ Files ​នៅ​ក្នុង​ Hard Drive
នៅ​ពេលមេរោគ​បាន​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ច្រើន​ដង​ វា​អាច​ធ្វើ​ឲ្យ​ File ដែល​នៅ​ក្នុង​ Hard Drive ​ចាប់​ផ្ដើម​បាត់​ ឬត្រូវ​បាន​​លុប​ចោល​តែ​ម្ដង។


៩. ​ដំណើរកា​រ​​​កម្មវិធី​យឺតជាង​ធម្មតា​
បន្ថែម​ទៀត​នោះ​នៅ​ពេលកម្មវិធី​​កុំព្យូទ័រ​ដំណើរការ​យឺត​ជាង​ធម្មតា ​វា​ក៏​អាច​បណ្ដាល​មក​ពី​មាន​មេរោគ​ដែរ។​


១០. ​មាន​បញ្ហា​ជា​មួយ​នឹង​ឧបករណ៍​ផ្សេងៗ
ប្រសិន​បើ​កុំព្យូទ័រ​មាន​មេរោគ  ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​មួយ​ឧបករណ៍​ផ្សេង​ទៀត​ដូច​ជា​​​ម៉ាស៊ីន​ព្រីន​​ជា​ដើម។ ឧទាហរណ៍ ​ម៉ាស៊ីន​ព្រីន​មិន​ស្គាល់​ការ​បញ្ជា​ណា​មួយ​ ឬ មិន​ព្រីន​ឯកសារ​ចេញ​ជា​ដើម៕


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ allusefulinfo

Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: