សុខភាព៖ រូបមន្ត​ និង​វិធី​ធ្វើ​ទឹក​ម្រះ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម

0 comments


តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ម្រះ​អាច​កាត់​បន្ថយ​ជាតិ​ស្ករ​​ក្នុង​ឈាម ដោយ​បង្កើន​ការ​រំលាយ​សារជាតិ​គ្លុយកូស ព្រម​ទាំង​មាន​​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ ព្យាយាម​ទទួល​ទាន​ម្រះ​ជា​អាហារ ឬ​យក​ទៅ​កិន​ធ្វើ​ជា​ភេសជ្ជៈ​នឹង​រឹត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។

1

វិធី​ធ្វើ​ទឹក​ម្រះ​មាន​ច្រើន​យ៉ាង​តាម​ចំណង់​ចំណូល​ចិត្ត ប៉ុន្តែ​វិធី​សាមញ្ញ​ខាង​ក្រោម​អាច​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖

១. ជំហាន​ដំបូង​ត្រូវ​រក​ម្រះ​ស្រស់​មួយ​ផ្លែ និង​ក្រូច​ឆ្មា​កន្លះ​ផ្លែ ហើយ​បើ​ចង់​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​គួរ​បន្ថែម​ម្សៅ​រមៀត​បន្តិច។
២. លាង​ផ្លែ​ម្រះ​ឲ្យ​ស្អាត កោស​យក​គ្រាប់​ចេញ និង​ចិត​សម្បក​ក្រៅ​បន្តិច។ ប្រសិន​បើ​វា​ស្រស់​ល្អ អាច​រក្សា​ទុក​ក៏​បាន ព្រោះ​មាន​គុណប្រយោជន៍​ដូច​គ្នា។
៣. ចិត​ម្រះ​ជា​ចំណិត​តូចៗ រួច​រោយ​អំបិល និង​ម្សៅ​រមៀត​ពី​លើ។ រក្សា​ទុក​ចោល​មួយ​ស្របក់ បន្ទាប់​មក​ច្របាច់​យក​ជាតិ​ល្វីង​ចេញ។
៤. ក្រោយ​ពី​ច្របាច់​អស់​ជាតិ​ទឹក​​ហើយ យក​ម្រះ​ទាំង​អស់​ទៅ​ក្រឡុក​នៅ​ក្នុង​ម៉ាស៊ីន​កិន​ទឹក​ផ្លែឈើ​ដោយ​លាយ​ជាមួយ​ទឹក​បន្តិច​តាម​ចំណង់​ចំណូល​ចិត្ត។
៥. អាច​ត្រង​យក​កាក​ចេញ​ប្រសិន​បើ​អ្នក​គិត​ថា​ពិបាក​ផឹក បន្ទាប់​មក​ច្របាច់​ក្រូច​ឆ្មារ​ដាក់ ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ងាយ​ស្រួល​លេប។

ទឹក​ម្រះ​មិន​មែន​ជា​ភេសជ្ជ​ដែល​មាន​ឱជារស​ឆ្ងាញ់​នោះ​ទេ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់ ជា​ពិសេស​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តែ​ម្ដង។ ទោះ​បែបនេះ​​ក្ដី អ្នក​មិន​គួរ​ទទួល​ទាន​ម្រះ​លើស​ពី ២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ មិន​ស្រួល​ក្នុង​ខ្លួន​ជា​ដើម៕

Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: