សុខភាព៖ ​រួម​ភេទ​​មួយ​ម៉ោង ស្មើ​ការ​រត់​ហាត់​ប្រាណ​​៣០​នាទី​

0 comments


20 Jul, 2015 11:47
0  Comment (s)
ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Quebec ប្រទេស​កាណាដា បាន​រក​ឃើញ​ថា​​ការ​រួមភេទ​មួយ​ម៉ោង ​បាន​ដុត​បំផ្លាញ​កាឡូរី​ស្មើ​នឹង​ការ​រត់​ហាត់​ប្រាណ​ត្រឹកៗ ៣០​នាទី។

ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​សាក​ល្បង​មួយ​ លើ​ប្ដី​ប្រពន្ធ​​​២០​គូ​ ដែល​មាន​អាយុ​ចាប់​ពី​​១៨​ដល់​៣៥​ឆ្នាំ ដោយ​​ឲ្យ​​ពួក​គេ​ពាក់​​ឧបករណ៍​ស្ទង់​នៅ​នឹង​ដៃ នៅ​ពេល​ពួក​គេ​រួម​ភេទ និង​ក្នុង​ពេល​រត់​ហាត់ប្រាណ ក្នុង​សប្ដាហ៍​ផ្សេង​គ្នា។

18

ពួក​គេ​បាន​រក​ឃើញ​ថា បុរស​ចំណាយ​១២០កាឡូរី​អំឡុង​ពេល​រួម​ភេទ​៣០នាទី ហើយ​នារី​ចំណាយ​អស់​៩០កាឡូរី។ ចំនួន​នេះ​គឺ​ស្ទើរតែ​ស្មើ​ពាក់កណ្ដាល​នៃ​ចំនួន​កាឡូរី​ដែល​ដុត​បំផ្លាញ​ពេល​រត់​ហាត់ប្រាណ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ​ក្នុង​ពេល​រួមភេទ​នោះ មាន​ពេលវេលា​ខ្លះ​​បុរស​បាន​ចំណាយ​ថាមពល​​ច្រើន​​ជាង​ពេល​រត់​ហាត់ប្រាណ​ថែម​ទៀត​ផង។

ក្រៅ​ពី​ដុត​បំផ្លាញ​កាឡូរី​អាក្រក់ ការ​រួម​ភេទ​​ដែល​ត្រឹមត្រូវ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ដ​រក​ឃើញ​ថា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ដូច​ជា​បំបាត់អាការៈឈឺក្បាល ផ្ដាសាយ និង​ជំនួយ​ខួរក្បាល​ជា​ដើម​៕
Khmer Guitar

សូមអរគុណចំពោះការតាមដានទស្សនានូវ blog របស់យើង

វីដីអូ ឫឯកសារដែលខ្ញុំបានដាកចូលក្នុងនេះគឺគ្រាន់តែជាការចែករំលែងពី Website ដទៃរទៀតប៉ុណ្ណោះ បើមានការខុសឆ្គងអ្វីមួយនោះសូមមេតាអភ័យទោសផងបាទ សង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយនឹង blog នេះផងចោះ

0 comments: